ស្ថាបនិក​ក្រុមហ៊ុន Binance វ៉ាដាច់សេដ្ឋីមាន​បំផុត​នៅ​អាស៊ី ជាប់​ឈ្មោះ​សេដ្ឋីមានបំផុត​​មួយ​លើ​លោក

អន្តរជាតិ
4.4K Shares

លោក Changpeng Zhao ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Binance ដែល​ផ្ដល់​សេវាកម្ម​ជួញដូរ​លើ​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency) បាន​ជាប់ឈ្មោះ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​មួយ​រូប​លើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ Bloomberg Billionaires Index ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅបាន​ឲ្យ​ដឹងថា បុរស​ដែល​មាន​រហស្សនាម CZ គឺ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៩៦ ពាន់​លាន​ដុល្លារ និង​បាន​ចូល​ទៅ​ក្នុង​បញ្ជី​កំពូល​មហាសេដ្ឋី​លើ​ពិភពលោក។

ដោយឡែក ទ្រព្យសម្បត្តិ​របស់​ CEO វ័យ ៤៤ ឆ្នាំ​នេះ​ផង​ដែរ គឺ​មាន​ចំនួន​ស្មើ​នឹង​ស្ថាបនិក​ក្រុមហ៊ុន Oracle លោក Larry Ellison និង​បាន​វ៉ាដាច់​មហាសេដ្ឋី​មាន​ជាង​គេ​នៅ​អាស៊ី Mukesh Ambani ដែល​ក្នុង​រយៈកាល ២ ឆ្នាំ​នេះ​មាន​ការ​ងើបឡើង​ខ្លាំង។

បញ្ជាក់​ដែរ​ថា សម្រាប់​អ្នក​ជំនួញ​ដែល​កំពុង​រកស៊ី​លើ​វិស័យ​កាក់​ឌីជីថល​នេះ គឺ​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​។ ជាក់ស្ដែង​ស្ថាបនិក​កាក់ Ethereum លោក Vitalik Buterin និង​ស្ថាបនិក​ក្រុមហ៊ុន Coinbase លោក Brain Armstrong សុទ្ធ​តែ​បាន​ក្លាយជា​មហាសេដ្ឋី​កាលពី​ឆ្នាំទៅ ដោយសារ​មុខ​ជំនួញ​លើ​វិស័យ​ថ្មី​នេះ។

យ៉ាងណា ថ្វីបើ​វិស័យ​ថ្មី​នេះ​កំពុង​ពេញនិយម​ក្ដី តែ​ដោយសារ​កង្វះ​ខាត​ផ្នែក​សុវត្ថិភាព ទើប​បណ្ដា​ប្រទេស​ជាច្រើន​មិន​ទទួល​ស្គាល់​ការ​ធ្វើ​អាជីវកម្ម​លើ​ប្រព័ន្ធ​ជួញដូរ​បែបនេះ​ឡើយ តួយ៉ាង Binance ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើប្រាស់​នៅ​ចក្រភព​អង់គ្លេស និង​កាណាដា​៕

ប្រភព: CNN

4.4K Shares