មហាសេដ្ឋី​កាន់​សញ្ជាតិពីរ ទិញ​ផ្ទះ​ពីរ​កន្លែង​ជាប់គ្នា​​​នៅ​តំបន់​អ្នក​មាន​​ Beverly Hills តម្លៃ​សរុប​ជាង ៧០ លាន​ដុល្លារ

អន្តរជាតិ
110 Shares

​ឧកញ៉ាញ៉ូវសន៍​បាន​ចុះ​ផ្សាយមួយ​លេខ​​ទាក់ទង​នឹង​តម្លៃ​ផ្ទះ​នៅ​តំបន់ Beverly Hills ដែល​ជា​ទីតាំង​ពេញនិយម​មួយ​សម្រាប់​បុគ្គល​មាន​ទ្រព្យសម្បត្តិ​កប់ក្ដោង និង​ហ៊ាន​ជះលុយ​ខ្ទង់​លានៗ​ដុល្លារ​ទៅ​លើ​ការ​ទិញ​លំនៅឋាន​មួយ​ខ្នង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង កាលពី​ប៉ុន្មាន​ខែ​មុន​មហាសេដ្ឋី Nicolas Berggruen ទើប​នឹង​សម្រេច​ទិញ​ផ្ទះ​មួយ​ខ្នង​នៅ​តំបន់​អ្នកមាន​នេះ​ ក្នុង​តម្លៃ​ដល់​ទៅ ៦៣ លាន​ដុល្លារ​ឯណោះ។ ​ស្រាប់​តែ​ថ្មីៗ​នេះមាន​ព័ត៌មាន​ថា លោក​ទើប​នឹង​សម្រេច​ទិញ​ផ្ទះ​មួយ​ខ្នង​ទៀត​នៅ​ទីតាំង​ជាមួយ​គ្នា​ក្នុង​តម្លៃ ១២,៣ លាន​ដុល្លារ។

ផ្ទះ​ទី ២ ដែល​វិនិយោគិន​វ័យ ៦០ ឆ្នាំ​ទើប​នឹង​ទិញ​នោះ គឺ​នៅ​ជាប់​របង​នឹង​ភូមិគ្រឹះ​តម្លៃ​ជាង ៦០ លាន​ដុល្លារ​របស់​លោក​តែម្ដង។

ថ្វី​បើ​ធៀប​នឹង​ផ្ទះ​តម្លៃ​ជាង ៦០ លាន​ដុល្លារ វា​មាន​ទំហំ​តូចជាង​មែន​ពិត តែ​ផ្ទះ​មួយ​ខ្នង​នេះ​មាន​បន្ទប់គេង ៧ បន្ទប់ ផ្ទះបាយ​ដ៏​ធំ​មួយ អាងហែលទឹក​មួយ និង​ទីធ្លា​ធំទូលាយ រួម​ជាមួយ​នឹង​គ្រឿងសង្ហារិម​ស៊ីវិល័យ​ជាច្រើន​ផង​ដែរ។

បញ្ជាក់​ដែរ​ថា លោក Nicolas គឺ​ជា​វិនិយោគិន​ និង​ជា​សប្បុរសជន​មួយ​រូប​ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ប៉ុន្តែ​លោក​បែរ​ជា​មាន​សញ្ជាតិ ២ គឺ​អាមេរិកាំង​ និង​អាល្លឺម៉ង់​ទៅ​វិញ។ បច្ចុប្បន្ន​ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​វ័យ ៦០ ឆ្នាំ​គឺ​មាន​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ៕

ប្រភព: patch

110 Shares