ជីប ម៉ុង វិនិយោគ ៨០លានដុល្លារ ទៀតនាំយកសណ្ឋាគារលំដាប់ពិភពលោក Fairfield by Marriott មកកម្ពុជា

ជុំវិញ​ឧកញ៉ា
6K Shares

ជីប ម៉ុង ពង្រីកវិសាលភាពមួយកម្រិតទៀតក្នុងវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចដោយបានពាំនាំសណ្ឋាគារពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត (Fairfield by Marriott) មកកម្ពុជា ដែលនឹងមានវត្តមាននៅអគារពាណិជ្ជកម្មចម្រុះអន្តរជាតិ «ជីប ម៉ុង ថៅវើ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ  គឺជាគម្រោងសណ្ឋាគារលំដាប់អន្តរជាតិទី២របស់ក្រុមហ៊ុន ជីប ម៉ុង ដែល នឹងគ្របដណ្ដប់២០ជាន់ខាងលើនៃអគារពាណិជ្ជកម្មចម្រុះកម្ពស់ ១៨៥ម៉ែត្រ ជីប ម៉ុង ថៅវើ។ សណ្ឋាគារដ៏ប្រណីតនេះនឹងផ្ដល់ជូននូវបន្ទប់ស្នាក់នៅលំដាប់អន្តរជាតិ សាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត អមជាមួយនឹងទេសភាពរាជធានីភ្នំពេញមើលពីអគារ ជីប ម៉ុង ថៅវើ ដែលជាអគារខ្ពស់ជាងគេមួយនៅកម្ពុជាកំពុងសាងសង់យ៉ាងមមាញឹកត្រៀមខ្លួនបើកជាផ្លូវការនាដំណាច់ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់សណ្ឋាគារនេះក្រោមការវិនិយោគទុនប្រមាណ ៨០លានដុល្លារ កាលពីឆ្នាំ២០១៧ ជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោកដែលគ្រប់គ្រងយីហោសណ្ឋាគារល្បីៗចំនួន៣០ សរុបមាន៧០០០​ទីតាំង ក្នុង១៣១ប្រទេសទូទាំងពិភពលោក។ វត្តមានរបស់សណ្ឋាគារដ៏ល្បីល្បាញនេះនឹងចូលរួមបម្រើវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចនៅកម្ពុជាព្រមទាំងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។

ទាក់ទងនឹងការចំណាយលុយខ្ទង់លានដុល្លារ វិនិយោគលើវិស័យសណ្ឋាគារលំដាប់អន្តរជាតិចូលមកប្រទេសកម្ពុជានេះដែរ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏ទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ក្រោមទំហំទឹកប្រាក់សរុបទាំងថ្លៃដី និងថ្លៃសាងសង់សំណង់ មានតម្លៃប្រមាណ ១៨០លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៧,០៣១ម៉ែត្រក្រឡា ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ផងដែរ៕

6K Shares