ក្រុមហ៊ុន អ៊ីអន ម៉ល​គ្រោងបង្កើតមជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិ​នៅ​ខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច អាជីវកម្ម

ក្រុមហ៊ុន អ៊ីអន ម៉ល ដែលមានមូលដ្ឋានៅប្រទេស​កម្ពុជា​បាន​ប្រកាស​ពី​គម្រោង​​បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា « ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក »។ មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែ ភាគខាងត្បូងខេត្តព្រះសីហនុ ដែល​នឹងចាប់ផ្តើមសាងសង់នៅដើមខែកុម្ភៈ ឆ្នាំនេះ និង​អាច​ដំណើរការនៅក្នុងឆ្នាំ ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​បានជួលដីពីកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ទំហំប្រហែល ៣ ហិកតា ដើម្បីរៀបចំជាមជ្ឈមណ្ឌលស្តុកទំនិញក្នុងកិច្ចសន្យារយៈពេល ៥០ ឆ្នាំ ដោយនឹងផ្តល់ជូននូវទីតាំងស្តុកទំនិញនាំចូលដោយមិនចាំបាច់បង់ថ្លៃកាតព្វកិច្ចមុនពេលឆ្លងកាត់នីតិវិធីរបស់អាជ្ញាធរគយ ។