ឧកញ៉ា អ៉ឹង គីមហុង ដាក់ពាក្យបណ្ដឹងភ្លាមៗ ក្រោយជនខិលខូចបន្លំបង្កើតតេឡេក្រាមក្លែងក្លាយលោកជំទាវ សុខ ស្រីអូន

ជុំវិញ​ឧកញ៉ា
378 Shares
ក្រោយទទួលបានដំណឹងថា មានជនខិលខូច បង្កើតតេឡេក្រាមក្លែងក្លាយបន្លំខ្លួនជា លោកជំទាវ សុខ ស្រីអូន ដែលជាភរិយា ឧកញ៉ា អ៉ឹង គីមហុង បានចេញមុខបដិសេធជាសាធារណៈភ្លាមៗ និងបានបញ្ជាក់ថា ករណីនេះ លោកបានរាយការណ៍ជូនសមត្ថកិច្ច និងបានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់រួចរាល់ហើយ។

អគ្គនាយក ក្រុមហ៊ុន TLL Real Estate Co., Ltd ឧកញ៉ា អ៉ឹង គីមហុង បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “មានជនខិលខូចបានយករូបថតគ្រួសារខ្ញុំ បង្កើតជាតេឡេក្រាម ដើម្បីដើរបោកប្រាស់គេ សូមជួយស៊ែរតៗគ្នាឱ្យមិត្តភក្តិនិងបងប្អូនយើងកុំឱ្យចាញ់បោកគេ ខ្ញុំដាក់ពាក្យបន្តឹងរួចហើយ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាស្រ័យហេតុនេះ សូមមិត្តភ័ក្តិ បងប្អូន ដៃគូសហការមុខជំនួញ និងសាធារណៈជនទាំងអស់ ដែលធ្លាប់ស្គាល់ និងប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម ជាមួយលោកជំទាវ សុខ ស្រីអូន មេត្តាជ្រាបជាដំណឹង និងប្រុងប្រយ័ត្ន ករណីឃើញសារឆាតតាមតេឡេក្រាម ក្នុងគោលបំណងមិនល្អណាមួយ៕

378 Shares