កូវីដ​វាយលុយ តែ​ចំណូល​ហាង​សម្លៀកបំពាក់ Uniqlo នៅ​តែ​កើនឡើង​ឥត​ឈប់ឈរ​

អន្តរជាតិ
104 Shares

នៅ​​ព្រឹក​ថ្ងៃទី ១៣ មករា​កន្លង​ទៅ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​របស់​ប្រទេស​ជប៉ុន​គឺ Uniqlo បាន​បង្ហើប​ឲ្យ​ដឹង​ថា ចំណូល​ដែល​ទទួល​បាន​នៅ​ត្រីមាស​ទី ១ បាន​កើនឡើង​ដល់​ទៅ ៥,៦% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ភាគច្រើន​គឺ​បាន​មក​ពី​ការ​លក់​នៅ​អាស៊ី​ខាងត្បូង អាមេរិកខាងជើង និង​អឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​បាន​កើនឡើង​ដល់​ទៅ ១១៩,៤ ពាន់​លាន​យ៉េន ឬ ១,០៤ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ៣ ខែ គិត​ត្រឹម​ចុងខែ​វិច្ឆិកាឆ្នាំ​២០២១ បើ​ធៀប​នឹង​ឆ្នាំ​ទៅ​ក្នុង​ពេល​ដូចគ្នា គឺ​ទទួល​បាន​ ១០២,៦ ពាន់​លាន​យ៉េន។

ដោយឡែក​ ​សម្រាប់​ទីផ្សារ​អន្តរជាតិ​របស់ Uniqlo វិញ​​ត្រូវបាន​រាយ​ការណ៍​មក​ថា នៅ​ត្រីមាស​ទី​មួយ​គឺ​មាន​ស្ថិតិ​ល្អ​ បើទោះ​ជា​ទីផ្សារ​នៅ​ជប៉ុន និង​ចិន​ហាក់​បង្ហាញ​សញ្ញាអវិជ្ជមាន​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុនផ្ទាល់។

មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​យីហោ​របស់ជប៉ុន​នេះ​បាន​ព្យាករណ៍​ថា ចំណូល​របស់​ពួកគេ​នឹង​អាច​កើនឡើង​ដល់​ ៨,៤% ពោល​កើន​ដល់ ២៧០ ពាន់​លាន​យ៉េន​នៅ​ពេល​ទូទាត់​បញ្ជី​ចំណូល​ចំណាយ​ប្រចាំឆ្នាំ​ ដែល​នឹង​ធ្វើនៅ​ចុងខែ​សីហា។

បញ្ជាក់​ដែរ​ថា ហាង​លក់​សម្លៀកបំពាក់​ដ៏​ពេញនិយម​លើ​ពិភពលោក​មួយ​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មហាសេដ្ឋី​ជប៉ុន Tadashi Yanai ដែល​ជា​បុគ្គល​មាន​បំផុត​ទី ២ ប្រចាំ​ប្រទេស​ជាមួយ​ទំហំ​ទ្រព្យ​សម្បត្តិ​ជាង ២០ ពាន់​លាន​ដុល្លារ៕

ប្រភព: CNA

104 Shares