ក្រុមហ៊ុន​ទម្លាក់​តម្លៃ​រថយន្ត​ Lexus LX600 ឆ្នាំ ២០២២ ក្ដៅៗ​ ខណៈ​តម្លៃ​ពន្ធ​នៅ​ខ្មែរ​មិន​ធម្មតា

អន្តរជាតិ

រថយន្ត​សេរី​ទំនើប Lexus LX 600 ឆ្នាំ ២០២២ របស់​ក្រុមហ៊ុនមេ Toyota បាន​បង្ហាញ​វត្តមាន​នៅ​ថ្ងៃទី ១៣ តុលា ២០២១ និង​បាន​ធ្វើ​ឲ្យ​មហាជន​ដែល​ចូលចិត្ត​រថយន្ត​ប្រភេទ​ប្រណីត​បែប SUV តាមដាន​មិន​ដាច់​ពី​តម្លៃ និង​លក្ខណៈ​ពិសេសៗ​របស់​រថយន្ត​ម៉ូដែល​ចុងក្រោយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក មិនសូវ​ប្លែក​ពី​រាល់ដង Lexus តែងតែ​បញ្ចេញ​រថយន្ត​ច្រើន​ប្រភេទ ​ដើម្បី​សម្រួល​ដល់​តម្រូវការ​របស់​អ្នកប្រើប្រាស់​គ្រប់​លទ្ធភាព ជាក់ស្ដែង​សម្រាប់ LX600 ឆ្នាំ ២០២២ នេះ​វិញ ​ក្រុមហ៊ុន​បាន​បញ្ចេញ​នូវ​រថយន្ត​ដល់​ទៅ ៥ ប្រភេទ​ផ្សេងគ្នា និង​បាន​ទម្លាក់​នូវ​តម្លៃ​ផង​ដែរ ដែលក្នុង​នោះ​មាន​ដូចជា៖

  • ប្រភេទ​ធម្មតា 2022 LX600 ដើរ​ដោយ​កម្លាំង​ម៉ាស៊ីន 409 HP TWIN TURBO V6 តម្លៃ ៨៦ ៩០០ ដុល្លារ
  • ប្រភេទ 2022 LX600 Premium តម្លៃ ៩៥ ០០០ ដុល្លារ
  • ប្រភេទ 2022 LX600 F Sport Handling ដែល​មាន​តួ​ខាង​មុខ និង​ខាងក្រោយ​ប្លែក​ពីគេ តម្លៃ ១០១ ០០០ ដុល្លារ
  • ប្រភេទ 2022 LX600 Luxury តម្លៃ ១០៣ ០០០ ដុល្លារ
  • ប្រភេទ 2022 LX600 Ultra Luxury តម្លៃ ១២៦ ០០០ ដុល្លារ

ក្នុង​ចំណោម​រថយន្ត​ទាំង ៥ ប្រភេទ​ខាងលើ ​LX600 ធម្មតា​មាន​កៅអី ២ ជួរ​ ឬ​ ៥ កៅអី ស្របពេល​ ៤ ម៉ូដែល​ផ្សេងទៀត​មាន​ ៣ ជួរ ឬ ៧ កៅអី ខណៈ​ប្រភេទ​ Executive ឬ Ultra Luxury គឺ​មាន​ ៤ កៅអី​ប៉ុណ្ណោះ។

ក្រឡេក​មក​មើល​តម្លៃ​ពន្ធ​នាំចូល​របស់​រថយន្ត​ប្រភេទ​នេះ​មក​កាន់​ប្រទេស​កម្ពុជា​វិញ គឺ​ឃើញ​ថា​មាន​តម្លៃ​ថ្លៃ​គួរ​សម ពោល​សម្រាប់​រថយន្ត​ LX600ដែល​មាន​ ៥-៧ កៅអី​គឺ​មាន​តម្លៃ ១៣២ ៧៨៣ ដុល្លារ ស្របពេល​ប្រភេទ LX600 Ultra Luxury គឺ ១៧៥ ៧៤៣ ដុល្លារ។

ដូច្នេះ​ មហាជន​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​ប្រភេទ​នេះ អាច​គិតគូរ​ពិចារណា​ត្រួសៗ​បាន​ ផ្អែក​លើ​តម្លៃ​ដែល​បាន​ដាក់​ពី​ខាងលើ ហើយ​បើ​សិន​ជា​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​តម្លៃ​ពន្ធ​របស់​រថយន្ត​ប្រភេទ Lexus ពីឆ្នាំ ២០១៦ ដល់ ២០២២ អាច​ពិនិត្យ​តារាង​ពន្ធគយ​ដូច​តទៅ៖

ប្រភព: អន្តរជាតិ

12.4K Shares