ភ្នំពេញ​ឈរ​លើគេ​មានសិស្សជាប់និទ្ទេស A ច្រើន​ជាង​គេ

សង្គម​និង​សេដ្ឋកិច្ច

​ក្រសួង​អប់រំ យុវជន​និងកីឡា នៅ​រសៀល​នេះ​បានប្រកាសលទ្ធផល​សម្រាប់​បេក្ខជនប្រឡង​បាក់ឌុប​នាសម័យប្រឡង ២៧ ធ្នូ ២០២១។ បើ​តាមលទ្ធផលមាន​បេក្ខជន ៧២ ០១៦ នាក់ ស្មើ ៦៥.៦៥% ជាប់ និង ៤២ ១៧១ នាក់​ធ្លាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​សេចក្តីប្រកាស​របស់​ក្រសួង មាន​បេក្ខជនដែលជាប់​និទ្ទេស A ទូទាំងប្រទេស​មាន​ចំនួន ១ ៧៥៣ នាក់

រាជធានី​ភ្នំពេញ​មានបេក្ខជនដែលជាប់​និទ្ទេស A ច្រើន​ជាង​គេ។ ក្នុងនោះបេក្ខជនមកពីរាជធានីភ្នំពេញ​បាន​និទ្ទេស A មាន​ចំនួន ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្ដាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។