ម្ចាស់​ Brand ល្បីឈ្មោះ Zara ចាយ​លុយ​ជាង ១ ពាន់​លាន​ដុល្លារ​ ទិញ​អគារពាណិជ្ជកម្ម​កណ្ដាល​ទីក្រុង​តូរ៉ុនតូ

អន្តរជាតិ
5.9K Shares

កាលពី​ពេលថ្មីៗនេះ លោក Amancio Ortega ដែល​ជា​មហាសេដ្ឋី​ជនជាតិ​អេស្ប៉ាញ និង​ជា​ម្ចាស់​ម៉ាក​យីហោ​ហាង​សម្លៀកបំពាក់​ល្បីឈ្មោះ Zara បាន​ចំណាយ​លុយ​ប្រមាណ ១,២ ពាន់​លាន​ដុល្លារ​ទិញ​យក​អគារ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​តូរ៉ុនតូ​ ប្រទេស​កាណាដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារ​ពាណិជ្ជកម្ម​ដែល​ត្រូវបាន​មហាសេដ្ឋី​អេស្ប៉ាញ​ទិញ​កាលពី​ពេលថ្មីៗនេះ គឺ​មាន​ឈ្មោះ​ថា Royal Bank Plaza ដែល​ជា​ទីប្រមូលផ្ដុំ​ដោយ​ធនាគារ​ជួរមុខ​ប្រចាំ​ប្រទេស និង​ជា​កន្លែង​ពាណិជ្ជកម្ម​ធំៗ​ផង​ដែរ។

បើ​តាម​សម្ដី​របស់​អ្នក​តំណាង​គ្រួសារ​ត្រកូល Ortega បាន​បញ្ជាក់​ប្រាប់​ទៅកាន់ Bloomberg News កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ក្រុមហ៊ុន Oxford Properties និង Canada Pension Plan Investment Board បាន​ដាក់​អគារ​មួយ​នេះ​លក់​លើ​ទីផ្សារ​តាំងពី​ឆ្នាំ ២០២១ មក​ម៉្លេះ និង​ដាក់​តម្លៃ​ប្រហែល​ខ្ទង់ ១ ពាន់​លាន​ដុល្លារ។

ដោយឡែក ការ​បញ្ជាទិញ​អគារ​របស់​ម្ចាស់​ម៉ាក​យីហោ Zara មួយ​នេះ បាន​ក្លាយជា​ការ​ទិញ​អចលនទ្រព្យ​ធំ​បំផុត​មួយ​លើ​លោក គិត​ចាប់តាំងពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ខណៈ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE បាន​បង្ហើប​ថា​​ តាំង​ពី​មាន​ការ​រាតត្បាត​មក ចំណូល​របស់ Royal Bank Plaza ហាក់​មាន​ការ​ធ្លាក់ចុះ​បន្តបន្ទាប់ ដោយសារ​ក្រុមហ៊ុន​ជាច្រើន​មាន​បំណង​ចង់​ឈប់ជួល​កន្លែង និង​ងាក​មក​ទីស្នាក់ការ​របស់​ពួកគេ​វិញ។

បញ្ជាក់​ដែរ​ថា ថ្វីបើ​ជះលុយ​ជាង ១ ពាន់​លាន​ដុល្លារ​ទៅ​លើ​អគារ​ពាណិជ្ជកម្ម​ខ្នាតយក្ស​មួយ​នេះ​មែន​ពិត តែ​ Royal Bank Plaza មិនមែន​ជា​អចលនទ្រព្យ​ទី ១ នៅ​ទ្វីបអាមេរិក​ខាងជើង​ដែល គ្រួសារ​ Ortega គ្រប់គ្រង​ឡើយ ពោល​នៅ​មាន​ដូចជា អគារ​ប្រវត្តិសាស្ត្រ Haughwout នៅ​ទីក្រុង​ម៉ាហាថាន់ សណ្ឋាគារ Chicago អគារ​ការិយាល័យ​ខ្ពស់​បំផុត​នៅ​ទីក្រុង Miami និង​អគារការិយាល័យចំនួនពីរនៅ Seattle ជួលដោយក្រុមហ៊ុន Amazon៕

ប្រភព: dailyhive

5.9K Shares