អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសទិញឡាន ៥០ គ្រឿង ថែមទាំងត្រូវការតៃកុងច្រើននាក់ ប្រាក់ខែ ៥០០ដុល្លារ ឡើង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃទី១៣ ខែមករា បានប្រកាសត្រូវការទិញចូលឡានបែនដឹកដីចំនួន ៥០គ្រឿង ។ ចំពោះលក្ខខ័ណ្ឌ នៃការទិញចូលឡានបែន សម្រាប់ប្រើការក្នុងការងារវិស័យអចលនទ្រព្យនេះដែរ គឺទាមទារឱ្យរថយន្តបែបទាំងអស់នោះ នៅគុណភាពថ្មីសមរម្យ អាចទទួលយកបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាអចលនទ្រព្យវ័យក្មេង នៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា៖ “ត្រូវការទិញឡានបែន 50គ្រឿង បន្ថែម សម្រាប់បងប្អូនដែលចង់លក់វិញ សូមទាក់ទងតាមលេខខាងក្រោម (បញ្ជាក់៖ យ៉ាងហោចឡាននៅស្អាតមិនក្រោម70%)”។

បន្ថែមពីលើការប្រកាសទិញចូលរថយន្តបែនដឹកដី ៥០គ្រឿង ហើយនោះ អ្នកឧកញ៉ា ក៏កំពុងត្រូវការតៃកុងចំនួន 55នាក់ ដោយផ្ដល់ប្រាក់ខែគោលចាប់ពី 500$ (ផ្ដាច់លុយបាយ)។ កាន់តែពិសេសលើសនេះទៀតនោះ តៃកុងកាន់ចង្កូតឡានដឹកដី ក៏នឹងទទួលបានលុយជើងចន្លោះពី 30ម៉ឺនរៀល ទៅ 60ម៉ឺនរៀល បន្ថែមក្នុងមួយខែទៅតាមការងារជាក់ស្ដែង។

សូមបញ្ជាក់ផងដែរថា ចំពោះតៃកុងឡាន ដែលដាក់ពាក្យមក ត្រូវមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍ក្នុងការបើកបរ ​និងចេះស្រលាញ់ថែទាំឡានដែលប្រើ ជាពិសេសត្រូវមានចំណេះដឹង និងបទពិសោធន៍។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅលោក ឡុង សម្បត្តិ លេខទូរស័ព្ទ៖ 017 398 984, 010 398 984, 012 655 520, 012 655 520៕

10K Shares