កម្ពុជា សម្រេចផ្អាកនាំចូលជ្រូករស់បណ្តោះអាសន្នពីប្រទេសថៃ និងវៀតណាម ក្រោយផ្ទុះជំងឺប៉េស្តអាហ្វ្រិក

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

យោងតាមការចុះផ្សាយពីកាសែត Bangkok Post របស់ថៃ បាននិយាយថា កម្ពុជាសម្រេចផ្អាកនាំចូលជ្រូករស់ពីប្រទេសជិតខាងថៃ និងវៀតណាម ជាបណ្តោះអាសន្ន ដោយសារការផ្ទុះឡើងនៃជំងឺបប៉េស្តអាហ្រ្វិក (ASF) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងសេចក្តីប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានរកឃើញករណីជំងឺ ASF នៅក្នុងកន្លែងសត្តឃាតមួយ នៅក្នុងខេត្ត Nakhon Pathom ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកសិដ្ឋានចិញ្ចឹមជ្រូកនៅទូទាំងប្រទេស។ យ៉ាងណានេះ បើតាមកាសែត Khmer Times បានរាយការណ៍កាលពីថ្ងៃសុក្រកន្លងទៅ ។

មិនតែប៉ុណ្ណោះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រធាននាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្មកម្ពុជា បានប្រាប់ទៅកាន់ Khmer Times ថា ៖ ” កម្ពុជាកំពុងតែចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីធ្វើតេស្តទៅលើជ្រូកនាំចូលពីប្រទេសជិតខាងទាំង ២  ដែលមានផ្ទុកមេរោគនេះ ប៉ុន្តែឥឡូវនេះ យើងបានធ្វើការហាមឃាត់ការនាំចូលទាំងស្រុង ” ។

លោកបន្ថែមទៀតថា ៖ “” ប្រសិនបើយើងរកឃើញថាកម្រិតនៃការផ្គត់ផ្គង់សាច់ជ្រូក នៅក្នុងប្រទេសកម្ពុជាមានកម្រិតទាបពេក នោះយើងនឹងអាចនាំចូលបានខ្លះ  ប៉ុន្តែការត្រួតពិនិត្យដ៏តឹងរ៉ឹង នឹងនៅតែធ្វើឡើងតាមព្រំដែន ” ។ ”  ខ្ញុំនឹងធ្វើការបន្ថែមទៀតជាមួយសមាគមបសុសត្វ និងអ្នកនាំចូល ដើម្បីកំណត់ថាតើយើងនឹងត្រូវផ្អាកការនាំចូលជ្រូករយៈពេលប៉ុន្មានទៀត។ ព្រោះថាយើង​មិន​ចង់​ឲ្យ​មេរោគ​ដ៏មាន​ឥទ្ធិពល​មួយនេះ រីករាលដាលនៅ​ក្នុង​ប្រទេស​កម្ពុជា​នោះឡើយ ” ។

គួរឱ្យដឹងផងដែរថា កម្ពុជាធ្លាប់នាំចូលជ្រូករស់ ពី ៨ ០០០ ទៅ ៩ ០០០ ក្បាល ក្នុងមួយថ្ងៃពីប្រទេសថៃ និងវៀតណាម ប៉ុន្តែដោយសារតែបច្ចុប្បន្ន អ្នកបង្កាត់ជ្រូកនៅក្នុងស្រុកកាន់តែមានច្រើន ដែលចូលមកធ្វើអាជីវកម្ម បានធ្វើឱ្យតួលេខនាំចូល មានការធ្លាក់ចុះ ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែនជាមួយខេត្តស្រះកែវ ប្រទេសថៃ គឺមានការនាំចូលជ្រូកច្រើនជាងគេ តាមរយ:ច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ៕

ប្រភព: Bangkok Post