Rihanna ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​លើ​ពិភពលោក និង​ក្លាយជា​តារា​ចម្រៀង​ស្រី​មាន​ដាច់​គេ​បំផុត​

អន្តរជាតិ
2K Shares

កាលពី​ពេលថ្មីៗនេះ ​តារាចម្រៀង​ស្រី​អាមេរិកាំង Rihanna បាន​ជាប់​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នា​នោះ ទស្សនាវដ្ដី​ Forbes បាន​ចុះផ្សាយ​ទៀត​ថា ទំហំ​ទ្រព្យសម្បត្តិ​ជិត ២ ពាន់​លាន​ដុល្លារ​នេះ​ផងដែរ​ បាន​ជួយ​ឲ្យ Rihanna ក្លាយ​ជា​តារាចម្រៀង​ស្រី​មាន​បំផុត​លើ​លោក និង​ជា​តារា​ស្រី​មាន​បំផុត​ទី ២ បន្ទាប់​ពី​អ្នកស្រី Oprah Winfrey។

ស្ថិត​នៅ​ក្នុង​វ័យ ៣៣ ឆ្នាំ ​តារាស្រី​កាន់​សញ្ជាតិ ២ រូប​នេះ​អាច​ចាត់ទុក​បាន​ថា​ មាន​បទពិសោធន៍​ក្រាស់ក្រែល​នៅ​ក្នុង​វិស័យ​ចម្រៀង ដោយ​អាល់ប៊ុម​ចម្រៀង​របស់​នាង​វៃ​ចេញ​រហូត​ប្រមាណ ២៥០ លាន​អាល់ប៊ុម និង​មាន​ជំនួញ​ជាច្រើន​នៅ​ក្នុង​ដៃ​ តួយ៉ាង​ Fenty Beauty ដែល​ជា​ម៉ាក​យីហោ​គ្រឿង​តុបតែង​មុខ​ដែល​បាន​សម្ពោធ​កាលពី​ឆ្នាំ ២០១៧ ជាដើម។

​ក្រៅពី​បើក​ហាង Brand ផ្ទាល់ខ្លួន មហាសេដ្ឋី​រូប​នេះ​នៅ​មាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​គ្រឿង​អលង្ការ​ស៊ីវិល័យ​ដូចជា LVMH របស់​មហាសេដ្ឋី​បារាំង Bernard Arnault ដែល​ជា​ការ​ចូលហ៊ុន​ស្មើគ្នា ​50-50។

ថ្វីបើ​មាន​ឈ្មោះ​ជា​តារាចម្រៀង​មែន​ពិត តែ​ចំណូល​ភាគច្រើន​ដែល​បាន​ជួយ​ឲ្យ Rihanna ក្លាយជា​មហាសេដ្ឋី​គឺ បាន​មក​ពី​ជំនួញ​ខាងក្រៅ​ច្រើនជាង ជាក់ស្ដែង​កាលពី​ឆ្នាំ ២០១៨ ចំណូល​ប្រចាំឆ្នាំ​របស់ Fenty Beauty លក់ដាច់​ខ្លាំង ដល់ថ្នាក់​ទទួល​បាន ៥៥០ លាន​ដុល្លារ​ និង​នៅ​មាន​ជំនួញ​នៅ​លើ​វិស័យ​ខោអាវ​ទ្រនាប់ Savage x Fenty ដែល​បង្កើត​នៅ​ឆ្នាំ ២០១៧ អាច​រក​ចំណូល​បាន ១១៥ លាន​ដុល្លារ​នៅ​ឆ្នាំនេះ បង្កើន​ទ្រព្យសម្បត្តិ​សរុប​របស់ Rihanna ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ៕

ប្រភព: oicanadian

2K Shares