មិន​មានមុខ​របរ​ក្នុង​ខេត្ត តែ​ជំទាវឧកញ៉ា សៀង​ ចាន់ហេង បរិច្ចាក​ថវិកា​ខ្ទង់លាន​ដុល្លារ​ជួយ​ផ្លាស់ប្តូរ​មុខមាត់ខេត្ត​កំពង់ស្ពឺ

ជំទាវស្រុកខ្មែរ ជុំវិញ​ឧកញ៉ា

លោក​ជំទាវឧកញ៉ា សៀង​ ចាន់ហេង ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ស្ពឺ​លើកសរសើរ​ដែលបាន​​ចូលរួម​បរិច្ចាក​ថវិកា​រាប់លាន​ដុល្លារ​ជួយ​អភិវឌ្ឍ​ខេត្ត​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យឹម សុខុម ប្រធានក្រុម​ប្រឹក្សា​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា លោក​ជំទាវឧកញ៉ា សៀង​ ចាន់ហេង បាន​ចូលរួម​អភិវឌ្ឍ​ខេត្ត​កំពង់ស្ពឺ​​ ដោយ​បាន​ចំណាយទ្រព្យ​ធន​យ៉ាង​ច្រើន​លើ​ការ​ជួយ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ បម្រើ​ដល់​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ។

បើ​តាម​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ស្ពឺ​រូប​នេះ លោកជំទាវ​គ្មានមុខរបររកស៊ីក្នុងខេត្តនេះទេ តែ​​ដោយសារ​ទឹកចិត្ត​អាណិតស្រឡាញ់ទើប​​លោកជំទាវ​បាន​ចំណាយទ្រព្យធន​យ៉ាង​ច្រើន​ជួយកសាង​សមិទ្ធផល​នានា​ ដើម្បី​បម្រើ​ប្រយោជន៍​រស់នៅ​របស់​​បងប្អូននៅខេត្តកំពង់ស្ពឺ។

លោក យឹម សុខុម បានលើកពី​សមិទ្ធផល​ធំ​ ៣ ដែលទទួល​បាន​ការ​ផ្តល់ថវិកា​ពី​លោកជំទាវឧកញ៉ា សៀង​ ចាន់ហេង ដូចជា​គម្រោង​ស្ពានអាកាសថ្មើរជើងកាត់ផ្លូវជាតិលេខ ៤ ដែលមានតម្លៃប្រមាណ ៣៤ ម៉ឺនដុល្លារអាមេរិក អគារមន្ទីរពេទ្យកម្ពស់ ៥ ជាន់នៅ​ខេត្តកំពង់ស្ពឺ​ ចំណាយអស់​ជាង ៣០ ម៉ឺនដុល្លារ រួមទាំង​​ផ្លូវ​បេតុងមួយ​ខ្សែ​​ដែល​មាន​តម្លៃជាង ៣៤ម៉ឺនដល្លារ ក៏​ជាជំនួយឧបត្ថម្ភ​របស់លោកជំទាវ​បណ្ឌិត សៀង ចាន់ហេង។

លោក​បន្ត​ថា សមទ្ធិផលធំៗ​ទាំងនេះ​មិនរាប់បញ្ចូលការចំណាយផ្សេងៗបន្ថែម ដែល​គិត​​រហូត​មក​ដល់​ពេលនេះ​ខ្ទង់​លាន​ដុល្លារ៕