ក្រសួងកសិកម្មហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋនេសាទត្រីកាម៉ុង ក្នុងដែនសមុទ្ររយៈពេល ២ខែ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រេចបិទធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២២ រយៈពេល ២ខែ នៅក្នុងដែននេសាទសុវត្ថិភាពត្រីកាម៉ុង ក្នុងគោលបំណងដើម្បីការពារធនធានជលផលសមុទ្រឲ្យបានគង់វង្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅឆ្នេរអូរឈើទាល មានត្រីតូចៗដូចត្រីកាម៉ុងឬត្រីកូនគុំយ៉ាងច្រើនទាំងហ្វូងៗ  ឡើងមកក្បែរឆ្នេរ | ncndailys.com

តាមរយៈលិខិតមួយសន្លឹករបស់ក្រសួងសិកម្ម ចុះហត្ថលេខានៅថ្ងៃទី១០ ខែមករា ដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបញ្ជាក់ថា នៅរដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថា ប្លាធូ នៅក្នុងដែននេសាទសមុទ្រនៃកម្ពុជាត្រូវផ្អាកជាកំហិតចាប់ពីខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

​នៅក្នុង​អំឡុង​ពេលនេះ រដ្ឋបាលជលផលហាមដាច់ខាតមិនឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រី កាម៉ុង ដើម្បីចូលរួមចំណែកថែរក្សានិងការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សទៅអនាគត។

បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បានបង្ហាញថា ផលនៃផលិតផលជលផលសមុទ្រឆ្នាំ២០២១ កម្ពុជាទទួលបានចំនួន១២,៥ម៉ឺនតោន។ ចំនួននេះ គឺបានកើន១,៨៧ភាគរយបើធៀបនឹងឆ្នាំ២០២០៕