សម្តេច ហ៊ុន សែន៖ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខដឹកនាំកម្ពុជាសម្តេច ហ៊ុន សែន បានអះអាងថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ មានបញ្ហាជាច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយបានគូសបញ្ជាក់ថា អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។ ការលើកឡើងជុំវិញបញ្ហារបស់អាស៊ានទាំងមូល ជាពិសេសបញ្ហានៅប្រទេសមីយ៉ាន់ម៉ានៅពេលនេះរបស់សម្តេចធ្វលើឡើងក្នុងពេលជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ នាយប់ថ្ងៃអង្គារ ទី១៨ ខែមករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, standing and text that says 'SPM PAGE'

ការលើកឡើងរបស់សម្តេចនាពេលនេះ ទំនងចង់បញ្ជាក់យ៉ាងខ្លីដោយសង្ខេប ដើម្បីចង្អុលបង្ហាញទិស សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ ទាំងឡាយ នៅក្នុងតំបន់អាស៊ាននេះ ខណៈដែលកម្ពុជា បានកាន់តំណែងធ្វើជាប្រធានអាស៊ានពេញមួយឆ្នាំ ជាលើកទី៣។ ខណៈបញ្ហាមីយ៉ាន់ម៉ាត្រូវបានជជែកយ៉ាងផុសផុលនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ក្រោយទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

កន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា សម្រាប់បញ្ហាមីយ៉ាន់ម៉ានាពេលនេះ មិនមែនដោះស្រាយបញ្ចប់ត្រឹមរយៈពេលខ្លី ឬត្រឹមដំណាក់កាលកម្ពុជា ធ្វើជាប្រធានអាស៊ាននោះទេ។ សម្តេចបានលើកឡើងអំពីភាពចាំបាច់នៃការបង្កើត អាស៊ានត្រ័យការណ៍ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាមីយ៉ាន់ម៉ានេះ ដែលអាចធ្លាក់ទៅដល់ដៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣។

លើសពីនេះ ពាក់ព័ន្ធនឹងបញ្ហាអាស៊ានឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន ក៏បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំនេះ ចំនឹងខួប២០ឆ្នាំ នៃការដាក់ចេញក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០០២ផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសជាមុនទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ដើម្បីកុំឱ្យមានការបន្ទោសលើកម្ពុជា ប្រសិនបើសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មិនអាចចេញបានដូចពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២ ដោយសម្តេចបានទម្លាយថា មូលហេតុុដែលនៅពីក្រោយការមិនអាចចេញសេចក្តីថ្លែងការណ៍ COC បានពេលនោះ គឺជាការចាប់បង្ខំឲ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្តីលើដែនអធិបតេយ្យសមុទ្រចិនខាងត្បូងទៀតផង៕