អ្នកឧកញ៉ា គិត ម៉េង៖ បើអ្នកក្រោកពីគេង មុននាឡិការោទ៍ អ្នកអាចយកឈ្នះការប្រឈមដែលអាចកើតឡើងជារៀងរាល់ថ្ងៃ

ជុំវិញ​ឧកញ៉ា

“ពេលវេលាមានកំណត់ បញ្ឈប់មិនបាន ពន្យារមិនបាន សន្សំក៏មិនបាន” នេះគឺជាខ្លឹមសារដ៏មានសារៈសំខាន់មួយ ដែលដកស្រង់ចេញពីសៀវភៅ ចិត្តវិទ្យាក្នុងការគ្រប់គ្រងពេលវេលា ក្នុងទំព័រទី ៧។ មើលឃើញ និងឆ្លងកាត់បទពិសោធផ្ទាល់ខ្លួននៃការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកក៏បានចូលរួមចែករំលែកនូវទស្សនៈទានដ៏សំខាន់មួយដែរ ទាក់ទងនឹងចិត្តវិទ្យានៃការគ្រប់គ្រង និងប្រើប្រាស់ពេលវេលាប្រចាំថ្ងៃឱ្យមានតម្លៃបំផុត។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា គិត ម៉េង
រូបភាពក្រុមហ៊ុន Cellcard នាព្រឹកព្រលឹម ប្រភព៖ FB អ្នកឧកញ៉ា គិត ម៉េង

ស្ថាបនិក សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ ដោយមានខ្លឹមសារទាំងស្រុងថា ទស្សនៈមួយបានលើកឡើងថា៖ “ការចូលគេងលឿន និងភ្ញាក់ពីព្រលឹមធ្វើឱ្យមនុស្សមានសុខភាពល្អ ទ្រព្យសម្បត្តិ និងប្រាជ្ញាឈ្លាសវៃ”

យើងទាំងអស់គ្នាមានពេល២៤ម៉ោងដូចគ្នា ហើយពេលវេលា២៤ម៉ោងរបស់យើងជារៀងរាល់ថ្ងៃអាចមានភាពខុសគ្នា ប្រសិនបើយើងព្យាយាមបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់វា។ ខ្ញុំចងចាំក្នុងការអនុវត្តទម្លាប់របស់ខ្ញុំជារៀងរាល់ថ្ងៃ ព្រោះខ្ញុំចង់ចាប់ផ្តើមសកម្មភាពប្រចាំរបស់ខ្ញុំ ឱ្យបានព្រឹកព្រលឹមតាមដែលអាចធ្វើទៅបាន នៅពេលដែលអ្វីៗគ្រប់យ៉ាងមានសភាពស្ងប់ស្ងាត់។ ភាពស្ងប់ស្ងាត់ពេលព្រឹក និងខ្យល់អាកាសបរិសុទ្ធអាចនាំមកនូវអារម្មណ៍ល្អ និងភាពវិជ្ជមានដល់ចិត្ត និងរាងកាយរបស់អ្នក។

អ្នកឧកញ៉ា គិត ម៉េង

“ខ្ញុំចូលចិត្តចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំជាមួយនឹងការពត់ខ្លួន ធ្វើលំហាត់ប្រាណស្រាលៗ និងបង្កើនថាមពលជាមួយនឹងអាហារពេលព្រឹក ជាមួយគ្រួសារដែលធ្វើឱ្យយើងមានសុខភាពល្អ និងថាមពលគ្រប់គ្រាន់ពេញមួយថ្ងៃ។ បន្ទាប់ពីនោះ ខ្ញុំនឹងនៅតែមានពេលពិនិត្យមើលកាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំ ហើយឆ្លើយតបទៅសារសំខាន់ៗមួយចំនួន មុនពេលខ្ញុំទៅធ្វើការ។ នៅម៉ោង៩ព្រឹក ខ្ញុំនឹងបញ្ចប់កិច្ចការសំខាន់ៗជាច្រើន ហើយនៅតែមានពេលពេញមួយថ្ងៃ ដើម្បីធ្វើកិច្ចការជាច្រើនបន្ថែមទៀត”។ អ្នកឧកញ៉ា ពន្យល់លម្អិតយ៉ាងដូច្នេះ។

អ្នកឧកញ៉ា បានបន្ថែមថា៖ “ប្រសិនបើអ្នកក្រោកពីគេង មុនកំណត់នាឡិការោទ៍របស់អ្នក អ្នកអាចយកឈ្នះការប្រឈមដែលអាចកើតឡើងជារៀងរាល់ថ្ងៃ។ ជម្រើសសំខាន់ពីរដំបូងនៃការចាប់ផ្តើមថ្ងៃរបស់អ្នកគឺ បន្តគេងជាមួយសុបិនរបស់អ្នកដោយផ្អាកម៉ោងរោទ៍របស់អ្នក ឬភ្ញាក់ពីព្រលឹមតាមដែលអ្នកអាចធ្វើទៅបានហើយធ្វើឱ្យសុបិននោះក្លាយជាការពិត។ របៀបដែលអ្នកប្រើប្រាស់ពេលវេលា២៤ម៉ោងរបស់អ្នកឥឡូវនេះអាចកំណត់ថា តើអ្នកទៅដល់គោលដៅរបស់អ្នកបានលឿនប៉ុនណា និងឆ្លុះបញ្ចាំងពីអនាគតរបស់អ្នកផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានផ្ដាំទៀតថា៖ “សូមក្រោកពីព្រលឹម ពង្រឹងគំនិត ប្រមូលផ្តុំការយកចិត្តទុកដាក់ ហើយត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីជាប្រចាំ”

6.7K Shares