ដំណឹង​ល្អ! គ្រោង​សាង​សង់​ស្ពាន​ ភ្ជាប់​ពី​ព្រែកប្រា ចាក់អង្រែលើ ឆាប់ៗ​នេះ

សង្គម​និង​សេដ្ឋកិច្ច

បងប្អូនដែលធ្វើ​ដំណើ​រឆ្លងកាត់​ និងអ្នករស់នៅច្បារអំពៅ ទំនងលែងធុញថប់ស្ទះ​ផ្លូវទៀត​ហើយ​ពេល​នេះ ​រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាគម្រោងសាងសង់​ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្ដៅកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលទទួលបាន​នៅ​រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានចាត់លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជា​ប្រធាន​ក្រុមការងារ និងលោក​ ចេង​ មុនីរ៉ា​អភិបាលខណ្ឌច្បារអំពៅ,​ និងលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក១៧នាក់ផ្សេងទៀត។​ កំណត់​ដោយក្រុមការងារនេះ ចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន, ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត៕