មហាសេដ្ឋី​កាន់​សញ្ជាតិ ២ Patrick Soon-Shiong ប្រកាស​ចង់​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ​អាហ្វ្រិកខាងត្បូង​

អន្តរជាតិ

មហាសេដ្ឋី​លោក​ Patrick Soon-Shiong បាន​បង្ហើប​​ពី​​បំណង​ចង់​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ​ទីក្រុង Cape Town ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង ដើម្បី​ជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​ប្រទេស​នៅ​តំបន់អាហ្រ្វិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កង្វះខាត​ផ្នែក​វ៉ាក់សាំង​សម្រាប់​ជួយ​ជីវិត​មនុស្ស​ជាច្រើន ជាពិសេស​គឺ​នៅ​ទ្វីបអាហ្វ្រិក​តែ​ម្ដង ដោយ​ប្រជាជន​ប្រមាណ​ ១០% ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង ស្របពេល​អត្រា​អ្នកឆ្លង​មាន​រហូត​ដល់​ច្រើន​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​សរុប​ទូទាំង​ពិភពលោក។

លោក Soon-Shiong ដែល​ជា​វេជ្ជបណ្ឌិត​មួយ​រូប​ផង នឹង​យល់ព្រម​ផ្ទេរ​បច្ចេកវិទ្យា និង​គ្រឿង​បរិក្ខារ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន​សម្រាប់​RNA ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​សិក្សា​ពី​កោសិកា​មនុស្ស ទៅ​កាន់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង។

មហាសេដ្ឋី​អាមេរិក-អាហ្វ្រិកខាងត្បូង បាន​ឲ្យ​ដឹងថា នេះ​គឺ​ជា​ឱកាស​ដែល​ល្អ​សម្រាប់​ការ​ផលិត​ជីវសាស្ត្រ និង​វ៉ាក់សាំង​ទំនើប​បំផុត​នៅ​ចុងឆ្នាំ​នេះ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​រីអេកទ័រ​ដែល​មាន​ស្តុក​ទុក​នៅ​ឃ្លាំង​ក្រុមហ៊ុន​នៅ​អាមេរិក​របស់​លោក។ ហើយ​ដើម្បី​ធានា​ថា​ផែនការ​នេះ​ជោគជ័យ​ លោក​នឹង​ផ្ដល់​អាហារូបករណ៍​ដែល​មាន​តម្លៃ​ប្រមាណ​ជិត ៧ លាន​ដុល្លារ​បន្ថែម​ទៀត​ សម្រាប់​ការ​បង្ហាត់បង្រៀន​ដល់​ក្រុម​បុគ្គលិក​ជំនាញ។

យ៉ាងណា ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ក៏​បាន​ចេញ​មុខ​ព្រមាន​ដែរ​ថា ការ​សាងសង់​រោងចក្រ​នៅ​អាហ្វ្រិកខាងត្បូង​នឹង​ជួប​ឧបសគ្គ​ជាច្រើន​ ដែល​មាន​ដូចជា កង្វះខាត​ទឹកស្អាត និង​អគ្គិសនី​ជាដើម ដែល​ធ្វើ​ឲ្យ​ការ​ផលិត​មាន​ការ​រាំងស្ទះ តែ​នេះ​គឺ​ជា​ជំហាន​ដំបូង​ដែល​អាហ្វ្រិក​ចាំ​បាច់​ដោះស្រាយ ប្រសិន​បើ​មិន​ចង់​ពឹងផ្អែក​លើ​ការ​នាំចូល​វ៉ាក់សាំង​ពី​បរទេស៕

ប្រភព: Zawya

5.1K Shares