លោក ឃឹម ហ្វីណង់៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកវិនិយោគដ៏ធំមួយនៅក្នុងស្រុកបន្ទាយស្រី

ជុំវិញ​ឧកញ៉ា

ក្រៅតែពីមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យ អ្នកជំនួញវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន និងអ្នករកស៊ីក្នុងវិស័យដីធ្លី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបោះទុនវិនិយោគលើការអភិវឌ្ឍន៍លំនៅដ្ឋាននៅជាប់ផ្លូវកៅស៊ូក្រវ៉ាត់ក្រុងសៀមរាប លេខ៦៧ ដែលជាផ្លូវមេ និងកំពុងមានសក្ដានុពលខ្លាំងគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងដីឡូតិ៍តម្លៃធូរថ្លៃបំផុតក្នុងតំបន់ របស់អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា នៅទឹកដីខេត្តសៀមរាប បានចាប់ផ្ដើមបើកទទូលលុយកក់បិទឡូតិ៍ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ២០២១កន្លងទៅ ជាមួយតម្លៃបង់រំលស់រឹតតែពិសេស គឺត្រឹមតែ 30$ក្នុង១ខែ ឬបង់ផ្ដាច់តម្លៃ 1950$/ឡូតិ៍។ គម្រោងនេះមានទីតាំងដីស្ថិតនៅតំបន់ល្អឥតខ្ចោះ ជាមួយហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់ មានសួនច្បារ ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធទឹក-ភ្លើង ប្រព័ន្ធលូ និងស្ថិតនៅលើផ្លូវមេធំៗ មានទំហំ20m, 16m, 10m និង 8m ជាពិសេសក្រុមហ៊ុន នឹងផ្ដល់ជូនអតិថិជននូវប្លង់រឹងស្របច្បាប់ប្រកបដោយទំនុកចិត្តថែមទៀតផង។

តាមរយៈការអភិវឌ្ឍន៍គម្រោងជាបន្តបន្ទាប់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន បុរី ឡេង ណ​ាវ៉ាត្រា នៅពេលនេះស្ថិតក្នុងទឹកដីនៃខេត្តសៀមរាប ត្រូវបានមានការស្វាគមន៍និងអបអរសាទរពីអាជ្ញាធរ បងបង្អូនប្រជាពលរដ្ឋ រួមទាំងអ្នករកស៊ី។ លើសពីនេះ អភិបាលស្រុកបន្ទាយស្រី ក៏បានបង្ហាញឲ្យដឹងផងដែរនូវគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាជាអ្នកវិនិយោគធំមួយក្នុងចំណោមអ្នកវិនិយោគដែលបានមកបោះទុនរកស៊ីនៅស្រុកបន្ទាយស្រី។

បើតាមទំព័រហ្វេសប៊ុកលោក ឃឹម ហ្វីណង់ បានឲ្យដឹងក្នុងន័យដើមយ៉ាងដូច្នេះថា៖ រីករាយដែលបានជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើរលេងក្នុងភូមិព្រះដាក់ជាមួយក្រុមគ្រួសារ ក្នុងឱកាសនៃកម្មវិធី«ពិព័រណ៍អាហារជនបទ»។ លោកអភិបាលស្រុកវ័យក្មេងបានគូសបញ្ជាក់ថា អ្នកឧកញ៉ាគឺអ្នកវិយោគដ៏ធំមួយនៅក្នុងស្រុកបន្ទាយស្រី ជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនកន្លែង ក៏ដូចជាតែងតែបានចូលរួមសកម្មភាពសង្គមជាប្រចាំជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងពេលកន្លងមកផងដែរ។

គួររម្លឹកថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ត្រូវបាន​រដ្ឋាភិបាល អនុម័ត​កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២១​។

កន្លងមក​ក្រសួងទេសចរណ៍​បាន​លើកឡើងថា តាមរយៈ​ផែនការ​មេនេះ ខេត្តសៀមរាប​រំពឹង​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ១០,៩ លាន​នាក់​នៅ​ឆ្នាំ​ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​។ តាមរយៈ​នេះ​រដ្ឋាភិបាល​ក៏​មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប ប្រមាណ ៦ ពាន់​លាន​ដុល្លារ​។

ផែនការ​មេនេះ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាប និង​តំបន់​នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ឆ្ពោះទៅ​ឆ្នាំ​ ២០៣៥ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ដូចជា ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត​, ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​, ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ​, ការពង្រឹង​គុណភាព និង​និរន្តរភាព​, ការគ្រប់គ្រង​បរិស្ថាន​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​, និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​៕

976 Shares