ឱកាសមាស! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អាហារូបករណ៍១០០% ១៥០កន្លែងហើយឲ្យកន្លែងស្នាក់នៅ និងធ្វើការជាមួយក្រុមហ៊ុនលោកផ្ទាល់

ជុំវិញ​ឧកញ៉ា

ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃសុក្រ ទី១៤ ខែមករា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានបេក្ខជនចំនួន ៧២,០១៦ នាក់ ស្មើនឹង ៦៥,៦៥ ភាគរយបានប្រឡងជាប់ ខណៈមាន​បេក្ខជនដែលជាប់​និទ្ទេស A ទូទាំងប្រទេស​មាន​ចំនួន ១ ៧៥៣ នាក់។ ដោយមានសេចក្ដីអំណរនិងសាទរ ចំពោះសិស្សានុសិស្សដែលប្រឹងប្រែងតស៊ូរហូតទទួលបានលទ្ធផលជូនខ្លួនឯង អាណាព្យាបាល និងសង្គមជាតិ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ ចំនួន ១៥០កន្លែងដល់សិស្សនិស្សិតក្រីក្រនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃសុក្រ ទី២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គ្រុប បានបញ្ជាក់ថា៖ ការផ្តល់អាហារូបករណ៍១០០% ចំនួន១៥០កន្លែងដល់និស្សិតក្រីក្រដែលមានបំណងចង់បន្តបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សាថ្មីនេះក៏មានផ្តល់នូវកន្លែងស្នាក់នៅ អង្ករ និងឱកាសការងារធ្វើពេលរៀនចប់ ឬរៀនបណ្តើរធ្វើការបណ្តើរ នៅក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ផ្ទាល់តែម្តង។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២១កន្លងទៅអ្នកឧកញ៉ាដែលមហាជនស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រកាសជាសាធារណៈអំពីការផ្ដល់អាហារូបករណ៍ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រផងដែរ។ នៅពេលនោះ មានការចាប់អារម្មណ៍ជាខ្លាំងពីមាតាបិតា អណាព្យាបាល សិស្សានុសិស្ស ដាក់ពាក្យស្នើសុំអាហារូបករណ៍ដើម្បីបានបន្តការសិក្សានៅមហាវិទ្យាល័យ។

កាយវិការបង្កប់នូវខ្លឹមសារផ្តល់អាហារូបករណ៍នៅពេលនេះរបស់អ្នកជំនួញអចលនទ្រព្យ ឡេង ណាវ៉ាត្រា បានដាស់តឿនក្រើនរំលឹកដល់សិស្សានុសិស្សដែលកំពុងចង់បានការសិក្សានៅសាកលវិទ្យាល័យ ហើយខ្វះលទ្ធភាព ក្នុងការចាប់ក្តីស្រមៃនៅអនាគតរបស់ខ្លួននោះឲ្យមកដាក់ពាក្យ។ លើសពីនេះ ក៏បង្ហាញឲ្យឃើញផងនៅអនុស្សាវរីយ៍របស់អ្នកឧកញ៉ាដែលមិនបានរៀនសូត្រខ្ពស់ខ្ពង់ ដោយសារគ្រួសារក្រីក្រលំបាករកតែអង្ករច្រក់ឆ្នាំពុំមាន ខណៈលោកក៏ធ្លាប់មានប្រវត្តិជាពលករនៅប្រទេសកូរ៉េអស់រយៈពេលច្រើនឆ្នាំ តស៊ូរហូតទម្រាំទទួលបាននូវភាពជោគជ័យមកដល់សព្វថ្ងៃនេះ។

សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់បាក់ឌុប ចង់ដាក់ពាក្យស្នើរសុំអាហារូបករណ៍នេះ សូមទំនាក់ទំនងតាមរយៈ តេឡេក្រាម៖
លោកគ្រូ លឹម វណ្ណៈ 0968874889 លោកគ្រូ សុក សារ៉ុន 085728710 និងលោក ខុត សីហា 070451400 ឬតាមចុច តំណភ្ជាប់ (Link) នេះដើម្បីចុះឈ្មោះ