ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ ​ឧកញ៉ា​៣៦រូប ពី​ស្ថាប័ន​ប៉ូលិស

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ឧកញ៉ា របស់​មេ​ប៉ូលិស​ចំនួន ៣៦​នាក់ ក្នុង​ជួរ​ក្រសួង​មហាផ្ទៃ តាម​សំណើ​របស់​​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យ​បញ្ចប់​ងារ​ឧកញ៉ា លើ​មេ​ប៉ូលិស​ចំនួន ៣៦​នាក់ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ដើមខែ​ធ្នូ​កន្លងទៅនេះ​។ ក្នុង​ព្រះរាជក្រឹត្យ​នោះ មាន​មេ​ប៉ូលិស ចាប់ពី​ថ្នាក់​នាយ​ឧត្ដមសេនីយ៍ ដល់​ថ្នាក់​អនុសេនីយ៍ឯក ត្រូវ​បាន​បញ្ចប់​គោរមងារ​ឧកញ៉ា​។ មេ​ប៉ូលិស​ទាំង ៣៦​នាក់ ដែល​ត្រូវ​បាន​បញ្ចប់​គោរមងារ​ឧកញ៉ា​នេះ មាន​ដូចជា អគ្គ​ស្នងការ​​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ ទទួលបន្ទុក​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ ប្រាសាទ​​ព្រះវិហារ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ ជាដើម។

ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស​នេះ ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដូច​ករណី​បញ្ចប់​ងារ​ឧកញ៉ា នៅ​ជួរ​កង​កម្លាំងយោធា​ដែរ​។

កាលពី​ខែ​កញ្ញា ប្រធាន​ព្រឹទ្ធសភា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​គោរមងារ​ឧកញ៉ា លើ​មេ​យោធា ចំនួន ៧៥​នាក់៕