តោះ! មក​ស្គាល់​មហាសេដ្ឋី​ចិត្ត​បុណ្យ​បំផុត​លើ​លោក ​បរិច្ចាគ​លុយ​​ពាន់​លាន​ដុល្លារ​ជួយ​សង្គម​

អន្តរជាតិ

កន្លង​មក​ ឧកញ៉ាញូវសន៍តែងតែផ្សព្វផ្សាយ​ពី​​មហាសេដ្ឋី​មានៗ​​បំផុត​នៅ​លើ​លោក ហើយ​លើកនេះ​​សូម​បង្វែរ​អារម្មណ៍​មិត្ត​អ្នកអាន​មក​ស្គាល់​ពី​មហាសេដ្ឋី​ចិត្ត​បុណ្យ​លើ​លោក​វិញ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​ធម្មតា ការ​ធ្វើ​សប្បុរសធម៌​សម្រាប់​ជួយ​ដល់​សកម្មភាព​សង្គម​គឺ​ជា​អំពើ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ចូលរួម​ទាំងអស់​គ្នា​ មិន​ថា​តិចតួច ឬ​ច្រើនឡើយ។ ជាក់ស្ដែង​ មហាសេដ្ឋី​ដូចជា Bill Gates និង Warren Buffet តែងតែ​លេច​មុខ​សម្រាប់​កម្មវិធី​សប្បុរសធម៌​មិនសូវ​លោះពេល​ឡើយ។

តើ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​មហាសេដ្ឋី​រូបណា​ដែល​ធ្លាប់​បរិច្ចាគ​ថវិកា​ជួយ​ដល់​សង្គម​ច្រើន​ជាងគេ? ចម្លើយ​សម្រាប់​សំណួរ​មួយ​នេះ នឹង​មាន​នៅទីនេះ៖

10/ Mark Zuckerberg និង​ភរិយា មាន​ទ្រព្យសម្បត្តិ​សរុប ១៥៥,៩១ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤,១៥ ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ប្រព័ន្ធ​អប់រំ និង​ច្បាប់​យុត្តិធម៌​ព្រហ្មទណ្ឌ

9/ Phil Knight និង​គ្រួសារ មាន​ទ្រព្យសម្បត្តិ​សរុប ៧៥,៧៤ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤,២៨ ពាន់​លាន​ដុល្លារ ទៅ​លើ​វិស័យ​អប់រំ

8/ Jim & Marilyn Simons មាន​ទ្រព្យសម្បត្តិ​សរុប ៣៣,៧៣ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤,៥៦ ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​ស្រាវជ្រាវ STEM

7/ Gordon & Betty Moore មាន​ទ្រព្យសម្បត្តិ​សរុប ១៥,៣៤ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៧,៦០ ពាន់​លាន​ដុល្លារ ទៅ​លើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​បរិស្ថាន ការថែទាំ​អ្នកជំងឺ តំបន់​ឆ្នេរសមុទ្រ

6/ Charles “Chuck” Feeney មាន​ទ្រព្យសម្បត្តិ​សរុប ២,៧៦ ​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ១១,០៦ ពាន់​លាន​ដុល្លារ ទៅ​លើ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ សិទ្ធមនុស្ស

5/ MacKenzie Scott មាន​ទ្រព្យសម្បត្តិ​សរុប ៧៣,៩៥ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ១២ ពាន់​លាន​ដុល្លារ ទៅ​លើ​សកម្មភាព​រើសអើង​ជាតិសាសន៍ យេនឌ័រ និងវិសមភាពសេដ្ឋកិច្ច

4/ Michael Bloomberg មាន​ទ្រព្យសម្បត្តិ​សរុប ៩៦,៧៥ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ១៧,៥៥ ពាន់​លាន​ដុល្លារ ទៅ​លើ​វិស័យ​សុខាភិបាល និង​បម្រែបម្រួល​អាកាសធាតុ

3/ George Soros មាន​ទ្រព្យសម្បត្តិ​សរុប ១១,៨៩ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ២៥,០២ ពាន់​លាន​ដុល្លារ ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ ការអប់រំ ការប្រឆាំងការរើសអើង ការថែទាំសុខភាព

2/ Bill Gates & Melinda French Gates

មាន​ទ្រព្យសម្បត្តិ​សរុប ១៤០ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៤៦,១៧ ពាន់​លាន​ដុល្លារ ទៅ​លើ​វិស័យ​សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ

1/ Warren Buffet មាន​ទ្រព្យសម្បត្តិ​សរុប ១១៦ ពាន់​លាន​ដុល្លារ ធ្លាប់​បរិច្ចាគ​ប្រាក់​សរុប ៦៣,៧២ ពាន់​លាន​ដុល្លារ ទៅ​លើវិស័យ​សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ៕

ប្រភព: Yahoo