Bitcoin ធ្លាក់​​ថ្លៃ​ក្រោម ៤ ម៉ឺន​ដុល្លារ​/​កាក់ មហាសេដ្ឋី Binance ខាត​លុយ​អស់ ១៣ ពាន់​លាន​ដុល្លារ

អន្តរជាតិ

មេ​ក្រុមហ៊ុន Binance លោក Changpheng Zhao បាន​ក្លាយ​ជា​បុគ្គល​មាន​បំផុត​មួយ​រូប​លើ​លោក​ជាមួយ​ទ្រព្យ​សម្បត្តិ​ខ្ទង់ ៩០ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែ​មិន​យូរ​ប៉ុន្មាន​ កាក់​ឌីជីថល​ Bitcoin បាន​ធ្លាក់​តម្លៃ​ជា​បន្តបន្ទាប់ និង​ថ្មីៗនេះ​ធ្លាក់​ដល់​ក្រោម ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​កាក់ គឺ​មក​សល់​ត្រឹម ៣៥ ០០០ ដុល្លារ​គិត​ត្រឹម​ម៉ោង ៣ និង​៤៥ នាទី​រសៀល​ថ្ងៃទី ២២ មករា ២០២២។

ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​របស់​ Bitcoin បាន​ធ្វើ​ឲ្យ​វិនិយោគិន​លើ​វិស័យ​មួយ​នេះ​ទទួល​រង​សំពាធ​ជាខ្លាំង ពោល​សូម្បី​តែ​ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក Binance ក៏​ធ្លាក់​ចុះ​យ៉ាង​សន្ធឹក​ផង​ដែរ​ពោល​ធ្លាក់​រហូត​ដល់ ១៣,៣ ពាន់​លាន​ដុល្លារ មក​សល់​ត្រឹម ៧៥ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Bloomberg Billionaires Index។

បើ​ទោះ​ជា​ ទ្រព្យសម្បត្តិ​របស់​លោក Zhang របូត​អស់​ជាង ១០ ពាន់​លាន​ដុល្លារ​ក្ដី តែ​លោក​នៅ​តែ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​មួយ​រូប​លើ​លោក​ និង​បច្ចុប្បន្ន​លោក​ក៏​នៅ​មិនទាន់​មាន​ភរិយា​នៅ​ឡើយ៕

ប្រភព: nairametrics