មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ទម្លាយ​ថា លោហធាតុ​មួយ​ប្រភេទ​នេះ​នឹង​ក្លាយជា “មាស​ទី​២” នា​ថ្ងៃ​អនាគត

អន្តរជាតិ

យោង​ទៅ​តាម​ការ​ចុះផ្សាយ​លើ​គេហទំព័រ World Economic Forum កាលពី​ពេលកន្លង​ទៅ​បាន​ឲ្យ​ដឹងថា មហាសេដ្ឋី​រុស្ស៊ី​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​អ៊ូបេគីស្ថាន​ Alisher Usmanov បាន​បង្ហើប​ថា មាន​លោហធាតុ​មួយ​ដែល​នឹង​ត្រូវ​ប៉ាន់​បំផុត​នា​ថ្ងៃ​អនាគត និង​អាច​ចាត់​ទុក​ជា​ “មាស​ទី​២”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Usmanov មាន​ជំនឿចិត្ត​ថា លោហធាតុ​ដែល​នឹង​ក្លាយជា​តម្រូវការ​ចាំបាច់​បំផុត​មួយ​នៅ​លើ​លោក​គឺ ទង់ដែង។ ជាក់ស្ដែង លោក​បាន​រក​ឃើញ​ថា ការ​ផ្គត់ផ្គង់ និង​តម្រូវការ​របស់​ទង់ដែង​នៅ​លើ​ទីផ្សារ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កំពុង​មាន​វិសមភាព។

ដោយឡែក បើ​សង្កេត​មើល​ឲ្យ​មែនទែន​ទៅ តម្លៃ​របស់​ទង់ដែង​នៅ​ចន្លោះ​ខែឧសភា និង​តុលា នៅ​ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ប្រមាណ ១១ ០០០ ដុល្លារ​/​តោន ក៏​ប៉ុន្តែ​តម្លៃ​មួយ​នេះ​នឹង​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទង់ដែង​ត្រូវប៉ាន់​ខ្លាំង គឺ​ដោយសារ​វា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរសេដ្ឋកិច្ច​កាត់​បន្ថយ​ឧស្ម័ន​កាបូន និង​នៅ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ទូរគមនាគមន៍ រថយន្តអគ្គិសនី ប្រព័ន្ធថាមពលកកើតឡើងវិញ និងការចាប់យកកាបូន និងការផ្ទុក។

ជាមួយ​គ្នា​នោះ​តម្លៃ​របស់​ទង់ដែង​ក៏​ស៊ីសង​លើ​កត្តា​ផ្សេងៗ​ផង​ដែរ ព្រោះ​ថា​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ក្នុង​ការ​យក​អ្វី​ផ្សេង​មក​ជំនួស​វា​ក្នុង​សន្ទស្សន៍​ក្រោម ១% ស្របពេល​គេ​ជឿ​ថា​ តម្រូវការ​របស់​ទង់ដែង​នឹង​កើនឡើង ២,៧ ដង​នៅ​ឆ្នាំ ២០៤០។

មិនតែប៉ុណ្ណោះ ការ​ជីក​រ៉ែ​ទង់ដែង​ក៏​ឈាន​មក​ដល់​ចំណុច​អតិបរមា​មួយ​ដូចគ្នា ស្របពេល​តម្រូវការ​កំពុង​កើនឡើង តែ​បញ្ហា​មួយ​នេះ​នឹង​អាច​ដោះស្រាយ​បាន​ បើសិន​ជា​តម្រូវការ​ពិភពលោក​មាន​ច្រើន នោះ​នឹង​មាន​ការ​ស្រាវជ្រាវ​កែច្នៃ​ទង់ដែង​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ឡើង​វិញ៕

ប្រភព: eurowekklynews

3.1K Shares