អ្នកឧកញ៉ាគ្រាក់ៗជើងចាស់ ២រូប ចេញលុយធ្វើផ្លូវថ្មីសន្លាងមួយខ្សែពីខេត្តព្រះសីហនុឆ្លងកាត់ចំការដូងប្រេងឆ្ពោះមកក្រុងបូកគោ

ជុំវិញ​ឧកញ៉ា

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នៅថ្ងៃអង្គារ៍ ទី២៥ ខែមករានេះ បានជួបប្រជុំជាមួយអ្នកជំនួញជើងចាស់គ្រាក់ៗ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក្នុងការស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍន៍ផ្លូវថ្មីសន្លាងមួយខ្សែដែលមានប្រវែងប្រមាណ ២៧គីឡូម៉ែត្រដោយឆ្លងកាត់ចំការដូងប្រេងពីទីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ក្រុងបូកគោ នាខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ជា សុផារ៉ា ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ហើយលោកបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។

លោកបញ្ជាក់ថា ការស្ថាបនាផ្លូវមួយខ្សែនេះ គឺអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច គ្រុប ជាអ្នកទទួលរាប់រងរាល់ការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប ទទួលខុសត្រូវឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។

តែយ៉ាងណាក៏ដោយ ចំពោះតម្លៃសម្រាប់ការចំណាយ និងពេលវេលាសាងសង់គឺមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយ។

May be an image of map

តាមរយៈវីដេអូប្រមាណ ១នាទី នៅចំពោះមុខរដ្ឋមន្រ្តី ជា សុផារ៉ា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលដើរតួនាទីជាអ្នកសម្របសម្រួល អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានចាប់ដៃអ្នកឧកញ៉ា សុខ គង់ ធ្វើសច្ចាប្រណិធានទទួលយកមកអនុវត្តគម្រោងបើកផ្លូវថ្មីមួយខ្សែនេះ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បញ្ជាក់បន្ថែមថា ការស្ថាបនាផ្លូវឆ្ពោះទៅកាន់ក្រុងបូកគោនេះ មួយផ្នែកធំត្រូវឆ្លងកាត់ចំការដូងប្រេងរបស់លោក ដូច្នេះត្រូវការឈួសឆាយ ហើយអ្នកឧកញ៉ា សុខ គង់ ជាអ្នកចេញថវិកា៕

សូមស្តាប់ការលើកឡើងបេជ្ញារបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី៖

1.7K Shares