ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ចាប់អារម្មណ៍​គម្រោង​វិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កាលពីពេលថ្មីៗ​នេះ មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា​ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន​សាជីវកម្ម Samsung C & T Corporation ដឹកនាំដោយលោក Han Jung Suk តាមរយៈប្រព័ន្ធដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួង​សាធារណការនិង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្នុងជំនួប​នោះ​ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

លោក​រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ លោក​ក៏​បានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ (Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញព្រមទាំងកំពង់ផែជាដើម។

នាឱកាសនោះ​ដែរ​​ លោក ឡេង ធនយុទ្ធា ក៏​បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតនៅកម្ពុជា៕