ហាង​លក់​រថយន្ត​នៅ​ខ្មែរ​មួយ​បើក​ទទួលលុយ​កក់​រថយន្ត​ Lexus LX600 ២០២២ហើយ តែតម្លៃ នែ…

អាជីវកម្ម

រថយន្ត​ប្រណីត​ត្រកូល Lexus LX600 ឆ្នាំ ២០២២ ទើប​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​កាលពី​ជាង ៣ ខែ​មុន បាន​ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​រថយន្ត​ប្រភេទ SUV និង​ជា Fan របស់​ត្រកូល Lexus ពេញចិត្ត​ជា​ខ្លាំង ជាមួយ​នឹង​រចនាបថ​ដ៏​ស្រស់​ស្អាត និង​មាន​អំណាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វី​បើ​ប្រកាស​ចេញ​ជា​ផ្លូវការ​បាន ៣ ខែ​ក៏​ពិតមែន តែ​ការ​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ​សម្រាប់​បណ្ដា​ប្រទេស​មួយ​ចំនួន​ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ក៏​ដូចគ្នា​ផង​ដែរ។

យ៉ាងណា វា​លែង​ជា​បញ្ហា​ទៀត​ហើយ ព្រោះ​កាលពី​ពេលថ្មីៗនេះ Asia Auto ដែល​ជា​ហាង​លក់​រថយន្ត​មួយ​នៅ​កម្ពុជា បាន​បង្ហោះសារ​ថា ចាប់ផ្ដើម​ទទួល​កក់​រថយន្ត Lexus LX600 ហើយ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ច្បាស់លាស់​នោះ​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់ថា ឡាន​ដែល​ទទួល​កក់​ជា​ប្រភេទ​ម៉ាស៊ីន 3,5 លីត្រ V6។​

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីអ្នកចាត់ការទូទៅនៅ ហាងលក់រថយន្តទំនើប Kimsrun Premium Auto ដែលមានទីតាំងនៅជាប់សណ្ឋាគារភ្នំពេញ តាមបណ្ដោយវិថី ព្រះមុន្នីវង្ស ធ្លាប់បង្ហើបប្រាប់ Oknha News ឱ្យដឹងថា តម្លៃរថយន្ត Lexus LX600 ស៊េរីឆ្នាំ២០២២ នេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅស្រុកខ្មែរអំឡុងចុងខែ មីនា ឬដើមខែ មេសា ខាងមុខនេះ។ ចំពោះតម្លៃវិញ បើយោងតាមតារាងបង់ពន្ធគយនាំចូល ផ្អែកលើស៊េរីឆ្នាំ និងទំហំស៊ីឡាំង តម្លៃកំពូលរថយន្ត SUV ដ៏ល្បីប្រចាំឆ្នាំ២០២២នេះ អាចនឹងថ្លៃលើស ៣០ ម៉ឺនដុល្លារអាមេរិក

សូមបញ្ជាក់ផង​ដែរ​ថា សម្រាប់​ Lexus LX600 ឆ្នាំ ២០២២ សារ​នេះ​គឺ​មាន ៥ ប្រភេទ​ផ្សេងគ្នា និង​បាន​ទម្លាក់​នូវ​តម្លៃ​ចេញ​ពី​រោងចក្រ​ផ្ទាល់​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ដូចជា៖

  • ប្រភេទ​ធម្មតា 2022 LX600 ដើរ​ដោយ​កម្លាំង​ម៉ាស៊ីន 409 HP TWIN TURBO V6 តម្លៃ ៨៦ ៩០០ ដុល្លារ
  • ប្រភេទ 2022 LX600 Premium តម្លៃ ៩៥ ០០០ ដុល្លារ
  • ប្រភេទ 2022 LX600 F Sport Handling ដែល​មាន​តួ​ខាង​មុខ និង​ខាងក្រោយ​ប្លែក​ពីគេ តម្លៃ ១០១ ០០០ ដុល្លារ
  • ប្រភេទ 2022 LX600 Luxury តម្លៃ ១០៣ ០០០ ដុល្លារ
  • ប្រភេទ 2022 LX600 Ultra Luxury តម្លៃ ១២៦ ០០០ ដុល្លារ៕
1.1K Shares