ពីក្មេងកំព្រាក្រីក្រហូបបាយពងទាស្ងោរមិនលស់ថ្ងៃក្លាយជាម្ចាស់ក្រុមហ៊ុនសេវាកម្មថែទាំ និងជួសជុលបញ្ហាតាមផ្ទះស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

Oknha News ថ្ងៃនេះ សូមលើកយកប្រវត្តិលម្អិត របស់សហគ្រិនវ័យក្មេងកម្ពុជាមួយរូប និងកាន់ការជា CEO ក្រុមហ៊ុនសេវាកម្មថែទាំ និងជួសជុលបញ្ហាតាមគេហដ្ឋានដ៏ពេញនិយម ថាតើ គាត់ធ្លាប់ហែលឆ្លងកាត់រឿងរ៉ាវ រស់ជាតិជីវិតជូរចត់ បែបណាខ្លះមុន ធ្វើជា ស្ថាបនិករបស់ក្រុមហ៊ុន បច្ចេកវិទ្យាដ៏ទំនើប និងដំបូងគេនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តុង សៀកអាន មានប្រវត្តិជាក្មេងកំព្រាតាំងពីតូច រស់នៅក្នុងជីវភាពក្រខ្សត់នៅជនបទ និងមិនមានសូម្បីកង់ជិះទៅរៀន។ ការហូបចុកប្រចាំថ្ងៃរបស់ លោកកាលកុមារភាព គឺហូបមិនសូវគ្រប់គ្រាន់ដូចក្មេងដទៃទៀតទេ ពេលខ្លះ មានលទ្ធភាពហូបត្រឹមពងទាមួយគ្រាប់បីនាក់បងប្អូន ក៏មានដែរ។

ប៉ុន្តែដោយការតស៊ូ និងជាមួយភាពស្មោះត្រង់របស់លោក បានធ្វើអោយលោក វិវឌ្ឍន៍ខ្លួន 100ដឺក្រេ រហូតបច្ចុប្បន្ន លោកបានតស៊ូរហូត កាន់តំណែងជាស្ថានិក និងនាយកប្រត្តិបត្តិរបស់ ក្រុមហ៊ុន  CH-Home Service ហើយត្រូវបានមហាជនដាក់រហ័សនាមជាស្តេចសេវាកម្មទៀតផង។

CH-Home Service គឺជាក្រុមហ៊ុនដែលមាន ឯកទេសថែទាំ និងជួសជុលបញ្ហាតាមផ្ទះ ដែលផ្តល់ដូចជា បូមលូ បង្គន់ស្ទះ  បញ្ហាទឹក បញ្ហាភ្លើង ជួសជុលពិដានជ្រាបទឹក លាបថ្នាំនិងកែផ្ទះពីចាស់ទៅថ្មី និងបញ្ហាកំហូចនៅតាមផ្ទះផ្សេងៗជាច្រើនទៀត ដែលអតិថិជនត្រូវការ។

ទាក់ទងនឹងការផ្ដល់ពិន្ទុខ្ពស់ចំពោះការងារខាងផ្ដល់សេវាកម្មបោសសម្អាត និងរៀបចំផ្ទះសម្បែង រួមទាំងកញ្ចប់ការងារសេវាកម្មផ្សេងៗទៀត លោក តុង សៀកអាន ថ្លែងថា៖ “ក្រុមហ៊ុន CH-Home Service យើង ទទួលបានការវាយតម្លៃលើសេវាកម្មថាលឿន រហ័ស ហើយសឹងតែគ្រប់គម្រោងទាំងអស់ដែលក្រុមការងារពួកខ្ញុំ ផ្ដល់សេវាកម្មជូន សុទ្ធតែទទួលបានការសរសើរមិនដាច់ពីមាត់អតិថិជន រហូតដល់ថ្នាក់អតិថិជនខ្លះ ដាក់រហ័សនាមថា ស្ដេចសេវាកម្ម ថែមទៀតផង”។  

ជាអតិថិជនមួយរូប ដែលទើបប្រើប្រាស់សេវាកម្មសម្អាតផ្ទះល្វែង ក្នុងគម្រោងបុរី វិមានភ្នំពេញ គម្រោងទី៥ ម្ដុំក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ លោក វ៉ាន់ សំណាង បានប្រាប់ពីបទពិសោធជួលសេវាកម្មបោសសម្អាត ពីក្រុមហ៊ុន CH-Home Service ថា៖ “ខ្ញុំបានប្រើសេវាកម្មសម្អាតផ្ទះខ្ញុំមួយជុង នៅក្នុងគម្រោងបុរី វិមានភ្នំពេញ ដើម្បីរៀបចំជាការិយាល័យធ្វើការងារ ឃើញថា បុគ្គលិករបស់ ក្រុមហ៊ុន CH-Home Service  ពិតជាធ្វើការងារបានស្អាត និងរហ័ស គ្រប់កន្លុកកន្លៀតល្អពិតមែន។ ផ្ទះខ្ញុំនោះ ៣ ជាន់ ពួកគាត់សម្អាតតែមួយព្រឹករួចរាល់ស្រេចតែម្ដង”។

CH-Home Service  បានចូលខ្លួនក្នុងទីផ្សាត្រឹមតែមួយឆ្នាំចុងក្រោយ ប៉ុន្តែបើតាមការបកស្រាយរបស់លោក តុង សៀកអាន ថាចំណុចពិសេស ដែលធ្វើឱ្យមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនដូច្នេះ គឺដោយសារតែលោកបានប្រើរូបមន្តដែលផ្តោតលើ គុណភាព ជាលំដាប់ស្តង់ដា ISO រូបមន្តនោះមានឈ្មោះថា  (AQL 2.5) ដែលជាស្តង់ដានៃការសម្អាតប្រកបដោយគុណភាពលក្ខណៈជាសកល។

លោកបន្ថែមថា លោកបានប្រមូលមុខរបរតូចតាចទាំងអស់មកដាក់ចូលក្នុង ប្រព័ន្ធរបស់លោក ដោយអាចឱ្យ បងប្អូនទាំងអស់បានប្រើប្រាស់យ៉ាងស្រួលតែម្តង តួយ៉ាងដូចជា ប្តូរហ្គាស់ចម្អិនម្ហូប បូមលូ បង្គន់ស្ទះ ដឹករំរាម កំទិចថ្ម មកដាក់ចូលក្នុងបច្ចេកវិទ្យាដ៏ទំនើប ដូចទៅនឹងបណ្ដាប្រទេសជឿនលឿន និងអភិវឌ្ឍន៍ ដែលកំពុងប្រើប្រាស់ដូច្នេះដែរ។

បច្ចុប្បន្ន ស្ថាបនិក CH-Home Service  ដែលជាសហគ្រិនវ័យក្មេងពោរពេញដោយ គំនិតច្នៃប្រឌិត រូបនេះ បានអភិវឌ្ឍន៍ជាវិបសាយផ្លូវការសម្រាប់អតិថិជនត្រូវការសេវាកម្មទាំងឡាយ អាចចូលទៅចុះឈ្មោះតាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល។ ពោល គឺអតិថិជនគ្រាន់តែចូលទៅកាន់វិបសាយ CH Home Service (ch-homeservice.com) រួមបំពេញព័ត៌មានពីតម្រូវការងារជួសជុលរបស់ខ្លួន និងទម្លាក់លេខទំនាក់ទំនង ទម្លាក់ទីតាំង ភ្ជាប់ជាមួយរូបភាពកំហូចនៅតាមគេហដ្ឋានរបស់លោកអ្នក ជាការស្រេច។

ទៅថ្ងៃមុខឆាប់ៗ ក្រុមហ៊ុនមួយនេះ ត្រៀមនឹងអភិវឌ្ឍន៍ App តាមទូរស័ព្ទដៃ បន្ថែមទៀត ដើម្បីបម្រើសេវាកម្មមួយនេះឱ្យបានកាន់តែលឿន ជូនអតិថិជន៕