លោក ហ៊ុន ម៉ានី ចុះផ្ទាល់ដល់ទីតាំងថតរឿងដែលនិយាយពីសំណើរជីវិតតស៊ូរបស់សម្តេច ហ៊ុន សែន

កម្សាន្ត

រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី” ជារឿងបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងបេសកកម្មស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋរហូតដល់មកដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វណ្ណកម្មបែបប្រវត្តិសាស្ត្រ រឿងភាគនេះ កំពុងដំណើរការផលិត ដែលបានរៀបចំពិធីក្រុងពាលីថតកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ក្រោមវត្តមាចូលរួមផ្តល់កិត្តិយសពីសំណាក់សម្តេច ហ៊ុន សែន ផ្ទាល់ ព្រមទាំងកូនប្រុសស្រីចំនួន ៤រូបរបស់សម្តេច រួមទាំងថ្នាក់ដឹកនាំផ្សេងទៀត និងអ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបផងដែរ។

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករាម្សិលមិញ លោក ហ៊ុន ម៉ានី កូនប្រុសម្នាក់ក្នុងចំណោមកូនទាំង៥របស់សម្តេច ហ៊ុន សែន និងជាប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានចុះផ្ទាល់ដល់កន្លែងថតរឿង និងជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបានស្តាប់នូវបទបង្ហាញអំពីគម្រោងនៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជាគឺសម្តេច ហ៊ុន សែន។

May be an image of 8 people, people standing, tree and outdoors

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជនជាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរពលិកម្មរបស់ឥស្សរជនជំនាន់មុនដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការស្វែករកសុខសន្តិភាពជូនប្រទេសជាតិ ដោយការដាក់ជីវិត ជាដើមទុន។

May be an image of 11 people, people standing, tree and outdoors

យ៉ាងណា បើទោះបីជាដំណើររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» មានលក្ខណៈជាសាច់រឿងប្រវត្តិសាស្ត្ររបស់រដ្ឋបុរសជាតិក៏ដោយ ប៉ុន្តែខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជនសុទ្ធសាធ មានន័យថា រាល់ការទទួលខុសត្រូវក្នុងការចំណាយដើមទុន គឺជាម្ចាស់ផលិតកម្ម ហើយខ្សែភាពយន្តភាគនេះ ក៏ជាកម្មសិទ្ធផ្តាច់មុខរបស់ផលិតកម្មឯកជននោះផងដែរ។

May be an image of 6 people, tree and outdoors

គួររម្លឹកថា កន្លងមករឿងនេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ទូទាំងប្រទេស ជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត៕

May be an image of 2 people
May be an image of aircraft
May be an image of 2 people and indoor
May be an image of 13 people, people standing and indoor