អគារ​កម្ពស់កប់ពពក​​ចាប់​ពី ៤០ ជាន់ ​នៅ​ភ្នំពេញ​មាន​ជាង ៤០ អគារ

សង្គម​និង​សេដ្ឋកិច្ច

អគារ​ខ្ពស់​ៗ​កំពុង​ផ្លាស់ប្តូរ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ ហើយ​អគារខ្ពស់ៗ​ចាប់ពី ៤០ ជាន់ឡើងមានជាង​ ៤០ អគារនាពេល​បច្ចុប្បន្ន​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​តេជោ​ហ៊ុន សែន បាន​កត់សម្គាល់​ពី​ការ​ប្រែប្រួល​រីកចម្រើននៃ​រាជធានី​ភ្នំពេញ ដោយ​ការលេច​រូបរាង​សំណង់​អគារ​ខ្ពស់​ៗ​កប់​ពពករាប់ពាន់​។

បើតាមប្រមុខរដ្ឋាភិបាល នៅរាជធានីភ្នំពេញអគារ​កម្ពស់​ចាប់ពីកម្ពស់៥ ជាន់ទៅជាង៥០ជាន់ មានប្រមាណ ១៦០៣ អគារ។ ក្នុងនោះ ចាប់ពី៥ ជាន់ជាន់ឡើងទៅ៩ ជាន់ មានជាង ៩២៦ អគារ ពីជាន់១០ ទៅ១៩ ជាន់ មាន ៤៥២ អគារ ពី ២០ ជាន់ទៅ ២៩ ជាន់ មាន១២០ អគារ ពី៣០ ទៅ៣៩ ជាន់ មានចំនួន ៦៥ អគារ  និងអគារខ្ពស់ចាប់ពី ៤០ ជាន់ឡើង មាន៤០ អគារ។

បច្ចុប្បន្ននេះ The Peak ជាអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅ​រាជធានីភ្នំពេញ​ដែលមាន​កម្ពស់ ៥៥ ជាន់។ ​អគារ​ពាណិជ្ជកម្ម​ ៣ ជាប់គ្នា​ មាន​ទីតាំង​ទល់មុខមាត់ទន្លេ នៅក្បែរស្ពាននាគកោះពេជ្រ។

អគារពាណិជ្ជកម្មខ្ពស់កប់ពពកនេះ​ជា​គម្រោង​របស់​ក្រុមហ៊ុន World Bridge Land ដែល​បានចាប់ដៃគូជាមួយ ក្រុមហ៊ុន Oxley Holding International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានវិនិយោគទុនជាង ៥៨០លានដុល្លារ ដែល​បានចាប់ផ្ដើមបុកគ្រឹះសាងសង់នៅ​ឆ្នាំ​២០១៦ ហើយ​បច្ចុប្បន្នជិត​បញ្ចប់​គ្រោង​បើក​ដំណើរនាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕