ប្អូនថៅកែទូរទស្សន៍ហង្សមាស អ្នកស្រី អ៊ឹង សុខគីម ទិញរថយន្តទំនើប Peugeot 2022 ដំបូងគេបង្អស់នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន THH Import Export Co., Ltd. ដែលជាអ្នកចែកចាយផ្តាច់មុខសម្រាប់ម៉ាករថយន្ត Peugeot 3008 ឆ្នាំ​2022 ពីប្រទេសបារាំង បានរកឃើញអតិថិជនដំបូងគេបង្អស់របស់ខ្លួននៅកម្ពុជា ដែលជាអ្នកជំនួញស្រ្តីមួយរូបកំពុងទទួលបានជោគជ័យខ្លាំងក្នុងវិស័យលក់កាបូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 4 people, people standing and car

អ្នកស្រី អ៊ឹង សុខគីម ដែលជាម្ចាស់ហាងកាបូបខេប៊ី ដែលនាំចូលកាបូប Original ម៉ាក SUSEN និង Chrisbella គឺជាអ្នកជំនួញមួយរូប កំពុងតែទទួលបានការគាំទ្រពីមហាជន ហើយជាបុគ្គលដែលចូលចិត្ត ទៅលើរថយន្តថ្មីថ្មីនិងបច្ចេកវិទ្យាទំនើបមុនគេ។ អ្នកស្រីបានបង្ហាញ ក្តីរំភើបឥតឧបមា នៅពេលដែលមានសិទ្ធិបានក្លាយជាម្ចាស់រថយន្តកំពូលលំដាប់ពិភពលោក​ Peugeot 3008​ឆ្នាំ​2022 ដែល​មាន​អាយុ​កាល​ជាង​ 210ឆ្នាំ​ ដំបូងគេបង្អស់នៅកម្ពុជា។

May be an image of 1 person, standing and car

អ្នកស្រីបន្តថា នៅពេលដែលយើង ស្រឡាញ់របស់ណាមួយ ខិតខំប្រឹងយកវាមកបាន មិនថាតំបន់នោះមានតម្លៃថ្លៃ ប៉ុន្ដែ នោះទេ នៅពេលដែលយើងទទួលបានវានោះការខិតខំប្រឹងប្រែងកាន់តែ ទ្វេគុណ។

យ៉ាងណា តម្លៃរថយន្តទំនើបម៉ាក Peugeot 3008​ឆ្នាំ​2022 លក់នៅកម្ពុជា ក្រុមហ៊ុន THH Import Export មិនទាន់បង្ហើបឲ្យដឹងនៅឡើយ។ ដោយឡែកចំពោះលក់ជូនអតិថិជនដំបូងគេបង្អស់ក្នុងតម្លៃណាមួយនោះ ក៏ក្រុមហ៊ុនទាន់បញ្ជាក់ផងដែរ។

សូមស្តាប់ការលើកឡើងរបស់អ្នកស្រី៖

គួររំលឹកដែរថា កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុនHGB Group ដឹករថយន្តប្រណិតពណ៌ខ្មៅរលើបរលោង លំដាប់ពិភពលោក Rolls-Royce Black Badge Cullinan ដែលមានតម្លៃដល់ទៅជាង ១លានដុល្លារ ដល់មុខអ្នកស្រីនៅម្តុំផ្សារអូឡាំពិក បង្កឲ្យមានការភ្ញាក់ផ្អើលចាប់អារម្មណ៍ជាខ្លាំង។

 អ្នកស្រី អ៊ឹង សុខគីម មានប្រសាសន៍ថា “ខ្ញុំនឹងស្វាមីបានតស៊ូប្រកបអាជីវកម្មជាមួយគ្នា អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់តាំងពីបាតដៃទទេ ទម្រាំមានថ្ងៃនេះ ដូច្នេះវាជាអំណោយដ៏ពិសេសដើម្បីតបស្នងលើកទឹកចិត្តខ្លួនឯង ឲ្យសមទៅនឹងកម្លាំងញើសឈាមដែលបានលះបង់”។ “ប្រសិនបើអ្នកមានតែក្តីស្រមៃតែគ្មានការប្រឹងប្រែងតស៊ូធ្វើវាឲ្យក្លាយជាការពិតនោះក្តីស្រមៃនៅត្រឹមតែជាស្រមៃមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ”។

សូមបញ្ជាក់ផងដែរថា នៅមុនពេលអ្នកស្រី សុខគីម ចាប់យករបរជាអ្នកលក់កាបូបនេះ អ្នកស្រីធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ជីវិតជាច្រើន ផ្នែកលក់អស់ជាច្រើនឆ្នាំថែមទៀតផង ក្នុងនោះអ្នកស្រីធ្លាប់ធ្វើការជាអ្នកលក់ថ្នាំពេទ្យជាមួយបងស្រីបង្កើតអស់រយៈ៨ឆ្នាំមកហើយ មុនក្តោបក្តាប់អាជីវកម្ម និងសាងភាពល្បីល្បាញលើមុខជំនួញមកទល់នឹងបច្ចុប្បន្ន៕