ព្រះមហាក្សត្រ៖ ការទទួលពានរង្វាន់សន្តិភាព ស៊ុនហាក់ ជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់មានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរដែលសម្ដេចតេជោ ហ៊ុន សែន ទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ិនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងនិវត្តន៍ពីទីក្រុងប៉េកាំង  - CNC News

តាមរយៈព្រះរាជសារមួយទំព័រផ្ញើទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូរថា៖ ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃនេះនិងសូមកោតសរសើរដ៏កក់ក្តៅសម្ដេចតេជោ ចំពោះការទទួលពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាមហាកិត្តិយស ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់ សម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ព្រះអង្គមានព្រះរាជបន្ទូរបន្តថា ការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍ មានការធានា ឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើ ឆាកអន្តរជាតិ។

សូមជម្រាបថា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាប់ បានជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាប់ ឆ្នាំ២០២២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  អញ្ជើញក្នុងពិធីបើកបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល | PRESS OCM I  អង្គភាព ...

បណ្ឌិត Thomas G. Walsh បានបញ្ជាក់ថា ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

បើតាមបណ្ឌិត Thomas G. Walsh ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ ពិធីប្រគល់រង្វាន់លើកទីមួយ ដែលផ្តោតលើបញ្ហា «បម្រែបម្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូនអតីតប្រធានាធិបតីប្រទេសគីរីបាទី គឺលោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យាសាស្ត្រជលផលមកពីប្រទេសឥណ្ឌា។ពិធីប្រគល់ពានរង្វាន់លើកទីពីរ បានផ្តោតលើបញ្ហា «វិបត្តិជនភៀសខ្លួនជាសាកល» ហើយម្ចាស់ជ័យលាភី គឺលោកបណ្ឌិត Gino Strada ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបណ្ឌិត Sakena Yacoobi អ្នកអប់រំនៅប្រទេសអាហ្គានីស្ថាន។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ពិធីប្រគល់រង្វាន់លើកទីបី បានផ្តោតលើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក» ហើយអ្នកទទួលជ័យលាភី គឺលោកបណ្ឌិតAkinwumi Adesina ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដែលបានធ្វើឱ្យការអភិវឌ្ឍវិស័យកសិកម្មនៅទ្វីបអាហ្វ្រិកមានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជនសិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍អន្តរជាតិការយល់ដឹងអំពីការវះកាត់ផ្លូវភេទស្ត្រី។

នៅឆ្នាំ២០២០ ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall ត្រូវបានទទួលស្គាល់លើការរួមចំណែកឆ្ពោះទៅរកការបង្កើតគោលការណ៍នៃអភិបាលកិច្ចល្អនៅក្នុងទ្វីបអាហ្វ្រិក និងអាចារ្យបណ្ឌិត Munib A. Younanអតីតប្រធានសហព័ន្ធព្រះវិហារ Lutheran ពិភពលោក សម្រាប់ការរួមចំណែកចំពោះការធ្វើឱ្យចុះសម្រុងគ្នារវាងសាសនានៅមជ្ឈិមបូព៌ា និងពិភពខាងក្រៅ។

លើសពីនេះ ក្នុងការរំលឹកខួបលើកទី១០០ឆ្នាំ នៃខួបកំណើតរបស់ស្ថាបនិកពានរង្វាន់ស្ថាបនិកត្រូវបានប្រគល់ជូន លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ៕