រដ្ឋាភិបាលកម្ពុជា ផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL សាងសង់មន្ទីរពេទ្យតម្លៃ ១៥លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចឲ្យអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ដែលប្រើប្រាស់ទុនសរុបប្រមាណ ១៥លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of skyscraper

ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL នឹងចាប់ផ្តើមសាងសង់មន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ មានស្ថិតនៅដីឡូតិ៍លេខ ៤៦-៤៨-៥០ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីរពេទ្យឯកជននេះ មានសមត្ថភាពអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។

May be an image of 3 people and skyscraper

សូមជម្រាបថា ក្នុង​អំឡុង​ពេល​ជាង​មួយទសវត្សរ៍​កន្លង​ទៅ​នេះ ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវបាន​កែ​ទម្រង់ និង​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង។ សមិទ្ធផល​ធំៗ​មួយ​ចំនួន​រួមមាន អត្រា​មរណៈទារក​បាន​ថយចុះ​ត្រឹម ២២.៨ មរណភាព ក្នុង​ចំណោម​ទារក ១០០០​នាក់ គិត​ត្រឹមឆ្នាំ ២០១៩។ រីឯ​អាយុ​រស់នៅ​មធ្យម​សម្រាប់​បុរស​បាន​កើន​ដល់ ៦៧​ឆ្នាំ និង​ស្ត្រី បាន​កើន​ដល់ ៧១​ឆ្នាំ។

លោក ឃួង ស្រេង ជឿជាក់ថាកម្ពុជា នឹងកាត់បន្ថយបាន នូវការបញ្ជូន​អ្នកជំងឺមហារីក  ទៅព្យាបាល​ នៅក្រៅប្រទេស – DAP News

ទោះជា​យ៉ាង​ណា​ក្តី គុណភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋនៅ​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​ប្រឈម​ជា​បន្តបន្ទាប់​នូវ​បញ្ហា​ខ្វះ​សម្ភារៈ អ្នក​ជំនាញ និង​ធនធាន​ផ្សេងៗ​ទៀត។

បញ្ហា​ប្រឈម​ទាំង​នេះ បណ្តាល​ឲ្យ​មាន​ការ​ស្វែងរក​សេវា​ថែទាំ​សុខភាព​ពី​វិស័យ​ឯកជន ដោយ​អ្នក​ជំងឺ​ប្រមាណ ៦០​ភាគរយ បាន​ទទួល​សេវា​សុខភាព​ពី​វិស័យ​ឯកជន កាលពី​ឆ្នាំ ២០១៥៕