ព្រះមហាក្សត្រ ទ្រង់យាងបំពេញព្រះរាជកិច្ចទៅក្រុងប៉េកាំង ជាប្រវត្តិសាស្រ្តក្នុងព្រឹត្តិការណ៍បើកផ្លូវការកីឡាអូឡាំពិករដូវរងារ

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈនេះ ទ្រង់យាងបំពេញព្រះរាជកិច្ចទៅក្រុងប៉េកាំង ខណៈព្រះអង្គនឹងគង់ប្រថាប់នៅប្រទេសចិន រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 7 people and people standing

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យាងបំពេញព្រះរាជកិច្ចនៅក្រុងប៉េកាំងនាពេលនេះ ដើម្បីគង់ប្រថាប់បំពេញព្រះរាជកិច្ចជាប្រវត្តិសាស្រ្ត ក្នុងមហាព្រឹត្តិការណ៍បើកជាផ្លូវការកីឡាអូឡាំពិករដូវរងារ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះ។

ព្រះអវត្តមានព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងលើកនេះ រាល់ព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះអង្គ នឹងត្រូវប្រគល់ទៅឲ្យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភា ស្របតាមច្បាប់កំណត់។

May be an image of 6 people and people standing

ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារដ៏មានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ត្រូវបានគេមើលឃើញថា ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺ-១៩ និយាយជាមួយ។ ខណៈប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ៕

May be an image of 18 people, people standing and outdoors