ភាគហ៊ុនរបស់ Facebook ធ្លាក់ចុះខ្លាំងខណ:អ្នកប្រើប្រាស់ភាគច្រើនងាកទៅរក Tik Tok វិញ

អន្តរជាតិ

ថ្មីៗនេះ វាត្រូវបានគេរាយការណ៍ថា កំណើនអ្នកប្រើប្រាស់របស់ Facebook បានធ្លាក់ចុះខ្លាំង នៅក្នុងត្រីមាសចុងក្រោយ ដែលនេះរាប់បានថាជាការធ្លាក់ចុះលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់បណ្តាញសង្គមយក្សមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងការធ្លាក់ចុះនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc ឬស្គាល់ថា Facebook បានធ្លាក់ចុះរហូតដល់ទៅ ២០% នៅក្នុងការជួញដូរទីផ្សារហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ ខណ:ដែលបានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកមួយនេះ បាត់បង់តម្លៃទីផ្សាររបស់ខ្លួនប្រហែល ២០០ ពាន់លានដុល្លារផងដែរ ។

មិនតែប៉ុណ្ណោះ Facebook ក៏បានផ្តល់ការព្យាករ ដ៏ខកចិត្តមួយ សម្រាប់រយ:ពេលបច្ចុប្បន្ននេះ បន្ទាប់ពីនាយកប្រតិបតិ្តលោក Mark Zuckerberg បានទទួលស្គាល់ថា Meta កំពុងតែប្រឈមមុខជាមួយនឹងការប្រកួតប្រជែងដ៏ធំសម្រាប់ពេលបច្ចុប្បន្ន ខណ:ពេលដែលអ្នកប្រើប្រាស់ កំពុងតែបង្វែការចាប់អារម្មណ៍របស់ពួកគេ ទៅរកកម្មវិធីវីដេអូខ្លីៗ TikTok វិញ ។

បន្ថែមពីនេះ លោក Zuckerberg បាននិយាយទៀតថា Meta កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាមួយនឹង TikTok ឬ Reels ខណ:ដែលបានធ្វើឱ្យការរកចំណូលនៅលើ Facebook មានភាពធ្លាក់ចុះ ហើយគាត់បានស្នើសុំឱ្យអ្នកវិនិយោគិន មានភាពអត់ធ្មត់សិន នៅពេលដែលគម្រោងថ្មីៗរបស់ក្រុមហ៊ុន កំពុងខិតជិតកើតចេញជារូបរាង ៕

ប្រភព: Bangkok Post

836 Shares