ក្រុមហ៊ុនឡានទំនើប Porsche ភ្នំពេញ ទទួលបានវិញ្ញាបនបត្រប្រភេទ “មាស” ពីពន្ធដារ ក្នុងការអនុលោមកាតព្វកិច្ចបង់ពន្ធយ៉ាងខ្ជាប់ខ្ជួន

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត និងមជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលបន្តទទួលបាននូវវិញ្ញាបនបត្រមាស ពី អគ្គនាយកដ្ឋានពន្ធដារនៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ជាការទទួលស្គាល់នូវសុចរិតភាពនិងការអនុលោមកាតព្វកិច្ចបង់ពន្ធយ៉ាងខ្ជាប់ខ្ជួនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ “មាស” របស់ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ និង Porsche ភ្នំពេញ គឺមានសុពលភាពរយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ ក៏បន្តទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុត សម្រាប់ជាការទទួលស្គាល់នូវការប្តេជ្ញាចិត្តលើកកំពស់សុចរិតភាពនិងសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់​ ដែលមានសុពលភាពរយៈពេល ២ឆ្នាំ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។

ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ គឺជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Porsche ផ្លូវការ និងផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣មកម្លេះ។ ដោយឡែក មជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលជាទីភ្នាក់ងារលក់រថយន្តPorsche ផ្តាច់មុខ និងតែមួយគត់នៅកម្ពុជា។

មជ្ឈមណ្ឌល Porsche ភ្នំពេញ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេស។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ ៤ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកកម្ពុជា៕

เอเอเอสฯ พาลูกค้า ปอร์เช่ พานาเมร่า 4 อี-ไฮบริด ร่วมทริปทำบุญ  เยือนถิ่นกรุงเก่าอยุธยา