ទម្លាយព័ត៌មាន​ក្រុមហ៊ុនអ៊ីនធឺណិត Ezecom ទិញយក​ក្រុមហ៊ុន​ Digi

សង្គម​និង​សេដ្ឋកិច្ច

ប្រភពមួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពេលនេះក្រុមហ៊ុន Digi ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Ezecom ខណៈ​ការិយាល័យ Digi នៅក្បែរ​វត្តមហាមន្រ្តីក៏បាន​រំលេច​​ស្លាក​ឡូហ្គោ​ក្រុមហ៊ុន Ezecom។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​បុគ្គលិក​ផ្នែក​​បច្ចេកទេស​មួយ​រូប​ក៏​បាន​អះអាង​ពី​ការ​ទិញ​យកនេះ​ដែរ ដោយប្រភព​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែមនេះទេ។

នៅ​រសៀលថ្ងៃនេះ ក្រុមការងារឧកញ៉ាញូសន៍បាន​ធ្វើដំណើរទៅ​អគារ​ការិយាល័យ​ក្រុមហ៊ុ​ន​ Digi នៅ​លើ​ផ្លូវ​ ១៦៣ ក្បែរ​វត្តមហាមន្រ្តី​ឃើញ​ថា​ មានការ​ផ្លាស់ប្តូរ​មួយ​ចំនួន​ដោយ​បុគ្គលិក​បាន​ស្លៀកពាក់ដោយ​មាន​ឈុត​ឡូហ្គោក្រុមហ៊ុន Ezecom។

កាលពី​ឆ្នាំ ២០១៨ ក្រុមហ៊ុន Digi បាន​ប្រកាស​​អំពី​ប្រតិបត្តិ​ការបញ្ចូល​សេវា​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន SingMeng Telemedia។ ការ​ច្របាញ់បញ្ចូលគ្នានេះ​ ពាណិសញ្ញា Digi នៅ​តែ​ត្រូវ​បាន​រក្សាទុកដដែល។

Digi ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ទីផ្សារ​អ៊ីនធឺណិត​តាម​ផ្ទះ​​តាំងពី​ឆ្នាំ​ ២០០៨ ​មក​ម្ល៉េះ។ យ៉ាងណាមិញ ប្រតិបត្តិការ​នៃ​ការទិញសិទ្ធិ​គ្រប់គ្រង​​​ក្រុមហ៊ុន Digi មិន​ទាន់​មា​នប្រភព​បញ្ជាក់ពី​ខាង​ក្រុមហ៊ុន Ezecom នៅ​ឡើយទេ៕