សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំរង់ចាំជួបក្មួយៗនិន្ទេស A យូរហើយ តែខ្ញុំកំណត់យកថ្ងៃទី២៨ ខែកុម្ភៈ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានប្រកាសអំពីការគ្រោងជួបសំណេះសំណាលជា​​មួ​យ​សិស្សានុសិស្សដែរទើបតែប្រឡងបាក់ឌុបជាប់និទ្ទេស A នាចុងខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុខនេះ សម្ដេចនឹងជួបសំណេះ សំណាល ជាមួយសិស្សានុសិស្សដែរទើបនឹងប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅទូទាំងប្រទេសចំនួន ១,៧៥៣ នាក់ ហើយការជួបសំណេះ សំណាលនេះ គឺត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោបានអះអាងថា៖ “ខ្ញុំរង់ចាំជួបយូរហើយ តែខ្ញុំកំណត់យកថ្ងៃទី២៨ ខែកុម្ភៈ។ យើងមិននឹកស្មានថាក្នុងដំណាក់កាលរៀនតាមអនឡាញ ហើយដំណាក់កូវីដ ប៉ុន្តែបែជាក្មួយៗ ប្រឡងជាប់និន្ទេស A រហូតប្រមាណ ១ ៧០០ ឬ ១ ៨០០ នាក់ ។ កាលពីមុនមានតែ៤០០នាក់ ឬ៥០០នាក់ ដែលចាប់ដំបូងឡើងមានតែ១៦នាក់ប៉ុណ្ណោះ”។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាទិញអាយផេត (iPad) ដើម្បីផ្តល់ជូនសិស្សនិន្ទេស A ដែលការកុំម្ម៉ង់បញ្ជាទិញនេះ នឹងមកដល់នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខ ។ សម្ដេចតេជោ បានបន្ថែមថា៖ “អ៊ីចឹងខ្ញុំបញ្ជាក់ថា នឹងជួបសិស្សនិន្ទេស A នៅភ្នំពេញ”។

គួរបញ្ជាក់ថា លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ដែលបានប្រកាសកាលពីថ្ងៃទី១៤ មករា ឆ្នាំ ២០២២ នេះ មានបេក្ខជនប្រឡងជាប់សរុបចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ។ ចំណែកឯសិស្សពូកែ ទទួលបាននិន្ទេស A វិញ ដែលនឹងជួបប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាថ្ងៃទី២៨ កុម្ភៈខាងមុខនេះ មានចំនួន ១៧៥៣ នាក់ នៅទូទាំងប្រទេស ៕