ហេង ពិទូ និងឌីជេល្បីៗ ណាត់គ្នានាំយកក្ដីស្រលាញ់ជូនអ្នកគាំទ្រនៅភោជនីយដ្ឋាន ACE នារាត្រីថ្ងៃទី ១៤ កុម្ភៈ

កម្សាន្ត

តារាចម្រៀងជើងចាស់ សំនៀងផ្អែម ស្រទន់មានមន្តស្នេហ៍ មិនចេះរីងស្ងួត លោក ហេង ពិទូ បានបង្ហើបថា លោកត្រៀមខ្លួននឹងនាំយកក្ដីស្រលាញ់តាមរយៈការនាំអ្នកគាំទ្រ និងអតិថិជននៅ ភោជនីយដ្ឋាន ACE កម្សាន្តសប្បាយ នារាត្រីថ្ងៃទី១៤ កុម្ភៈ ២០២២នេះ ចំថ្ងៃទិវានៃក្ដីស្រលាញ់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នារាត្រីនៃថ្ងៃទិវាក្ដីស្រលាញ់ ១៤កុម្ភៈ ខាងមុខនេះ អតិថិជនដែលអញ្ជើញទៅកម្សាន្តនៅ ACE Lounge and Restaurant នឹងបានជួបជាមួយ idol លោក ហេង ពិទូ ជាថ្មីម្ដងទៀត បន្ទាប់ពីស្ងាត់បាត់មុខលោកមួយរយៈធំ។ អ្នកមានគូ ឬអ្នកមិនទាន់មានគូ កុំភ្លេចកក់សាឡុងអង្គុយពីឥឡូវ ដើម្បីត្រៀមទទួលយកអារម្មណ៍រំភើបរីករាយ រាំលេងកម្សាន្តជាមួយមនុស្សជាទីស្រលាញ់ ក្រោមភ្លើងពណ៌ចម្រុះ ជាមួយតារាចម្រៀង និងឌីជេល្បីៗប្រចាំនៅ ACE Lounge and Restaurant ភ្លក់រសជាតិអាហារឆ្ងាញ់ៗ ភេសជ្ជៈដ៏មានឱជារស បណ្ដែតអារម្មណ៍តាមចង្វាក់ភ្លេង បំបាត់អស់ទុក្ខកង្វល់នៅ ACE Lounge and Restaurant នាថ្ងៃទី១៤ កុម្ភៈខាងមុខនេះ។

ទន្ទឹមនឹងការត្រៀមខ្លួននាំយកភាពសប្បាយរីករាយជូនអ្នកគាំទ្រ ម្ចាស់បទចម្រៀង “ទីបំផុត” លោក ហេង ពិទូ ក៏សូមផ្ដាំផ្ញើដល់អតិថិជនទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព និងគោរពតាមវិធានសុខាភិបាលដែលបានណែនាំ។ គួរបញ្ជាក់ផងដែរថា ACE Lounge and Restaurant គឺជាភោជនីយដ្ឋាន និងក្លឹបកម្សាន្តដ៏មានប្រជាប្រិយភាពលេចធ្លោមួយ ក្នុងរាជធានីភ្នំពេញ។ អេ ស៊ី អុី ក៏ជាភោជនីយដ្ឋានរាត្រីមួយ ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់លើស្តង់ដារសុវត្ថិភាព និងអនាម័យ ពីក្រសួងសុខាភិបាលកម្ពុជា។

ទាំងអតិថិជន និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៅ ACE សុទ្ធតែជាអ្នកបានទទួលវ៉ាក់សាំងបង្កាវ៉ីរុសកូវីដ១៩ និងគ្រប់ចំនួនដូស ទៅតាមបទដ្ឋានណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។ ជាពិសេស ACE Lounge and Restaurant ក៏បានបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើការសម្អាតរាល់សម្ភារៈប្រើប្រាស់ទាំងអស់ជាប្រចាំ ដើម្បីធានាជូននូវអនាម័យ ផាសុខភាព និងទំនុកចិត្តដល់អតិជន ដែលបានអញ្ជើញមកទទួលទាន នៅក្នុងភោជនីយដ្ឋាន។

ACE Lounge and Restaurant មានអាស័យដ្ឋាន នៅខាងក្រោយស្ថានទូរុស្សី ចម្ងាយ ៣០០ម៉ែត្រ ផ្លូវលេខ ១៦៧ ភូមិ២ សង្កាត់  ទន្លេបាសាក់ ខ័ណ ចំការមន រាជធានីភ្នំពេញ។ អតិថិជនអាចទំនាក់ទំនង កក់សាឡុងទុកមុន ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស តាមរយៈលេខ 012 345 658 // 015 345 658 ៕