កូនស្រីលោក ឱម យ៉ិនទៀង ឡើងជារដ្ឋលេខាធិការក្រសួងការបរទេស ខណៈកន្លងមកកូនប្រុសពីររូបទៀតតែងតាំង​ជា​ឧបការី​នៃ ACU

សង្គម​និង​សេដ្ឋកិច្ច

កូនស្រីទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ត្រូវព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃសុក្រ ទី១១ កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅតែពីកូនស្រីកន្លងមកកូន​ប្រុស​ពីរ​នាក់​របស់លោក ឱម យ៉ិនទៀង ក៏ត្រូវ​បាន​ព្រះមហាក្សត្រ​តែង​តាំង​ជា​ឧបការី នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ សម្តេចព្រះនរោត្ដម សីហមុនី ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​២៣ មេសា តែង​តាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១៨​នាក់ មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក។

ក្នុង​ព្រះរាជក្រឹត្យ​នោះ មាន​កូន​ប្រុស​របស់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចំនួន ២​នាក់ មាន​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា តែង​តាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ៕