រដ្ឋាភិបាលកម្ពុជា សម្រេចឲ្យក្រុមហ៊ុនឡាន ISUZU បង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅខេត្តកំពង់ស្ពឺ

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគ K (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃប្រមាណជាង ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម CDC រោងចក្រដំឡើងរថយន្ត ISUZU មានទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការអនុញ្ញាតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកើនចំនួនរោងចក្រផ្គុំដំឡើងរថយន្តបន្ថែម ខណៈរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford ប្រភេទ Ford Renger និងFord Everest បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ ដែលនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់៕