ក្រុម​អ្នក​ជំនួញ​វ័យ​ក្មេង​១​ក្រុម នាំ​អំណោយ​ទៅ​ចែក​ជូន​សាលា​មួយ​កន្លែង​ក្នុង​ខេត្ត តាកែវ

សង្គម​និង​សេដ្ឋកិច្ច

កាល​ពី​ម្សិល​មិញ​នេះ​ក្រុម​អ្នក​ជំនួញ​វ័យ​ក្មេង​​១​ក្រុម​​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​នាំ​យក​អំណោយ​ជា​សម្ភារៈ​សិក្សា អាហារ​ក៏​ដូច​ជា ថវិកា​មួយ​ចំនួន យក​ទៅ​ចែក​​ជូន ដល់​​សិស្សានុសិស្ស​ ក៏​ដូច​ជា​លោក​គ្រូ នៅ​សាលា​បឋម​សិក្សា​ ភ្នំ ខ្លែង ក្នុង​ទឹក​ដី​ខេត្ត​តាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយ​ទាំង​​នោះ​ត្រូវ​បាន​ពួក​គេ​​រៃអង្គាស​ពី​សប្បុរសជន​នានា​ព្រម​ទាំង​​​ថវិកា​ផ្ទាល់​ខ្លួន ដែល​សរុប​ជា​ទឹក​ប្រាក់​ប្រហែល ជិត​២០០០ ដុល្លារ។ តាម​ការ​ឲ្យ​ដឹង​ពី​​លោក កេត វុធដុង ប្រធាន​ក្រុម​ហ៊ុន​”ភូមិឋាន ឧត្តុង្គ លែន” ដែល​ជា​ក្រុម​ហ៊ុន​ពុះ​ដី​ឡូតិ៍​លក់​នៅ​តំបន់​ជាយ​ក្រុង បាន​ឲ្យ​ដឹង​ថា ការ​ចែក​អំណោយ​ដល់​សិស្សានុសិស្ស​ក៏​ដូច​ជា​លោក​គ្រូ​អ្នក​គ្រូ​នេះ ក៏​ព្រោះ​តែ​សាលា​នៅ​ទី​នោះ​មាន​ការ​ខ្វះខាត​ខ្លាំង ម្យ៉ាង​ក្រុម​ហ៊ុន​របស់​លោក​ចង់​ធ្វើ​កម្មវិធី​​មួយ ​ដើម្បី​អបអរ​កម្មវិធី​ចូល​ឆ្នាំ​សាកល​ផង។

អំណោយ​ដែល​បាន​ចែក​ជូន​មាន​ដូច​ជា សៀវភៅ 2000ក្បាល ប៉ិច1200ដើម ខ្មៅដៃ1200ដើម ជ័រលុប600 ដែកខួង600 បន្ទាត់600 នំបុ័ង500 ភេសជ្ជៈ30កេស ទឹក​សុទ្ធ50យួរ ក្រមា 20 ថវិកា​ជូន​លោកគ្រូអ្នកគ្រូ 200$ ត្រូវ​បាន​ចែក​ទៅ​សិស្ស​ចំនួន ជាង 500នាក់ នឹង​ លោក​គ្រូអ្នកគ្រូ 17នាក់ ។

ប្រធាន​ក្រុមហ៊ុន​ខាង​លើ​បាន​លើក​ឡើង​ថា ការ​បរិច្ចាគ ដល់​សង្គម ដូច មន្ទីរពេទ្យ សាលា​រៀន ​វត្ត​អារាម ជួយ​ដល់​ជន​ក្រីក្រ ចាស់ជរា ក្មេង​កំព្រា ឬ ជន​ទូរ​គត់​ផ្សេង​ទៀត គឺ​ជា ទង្វើ​វិជ្ជមាន សម្រាប់​មនុស្ស​​ទូទៅ​គួរតែ​ប្រតិបត្តិ​​ប្រសិន​បើ​ពួក​គាត់​មាន​​លទ្ធភាព ហើយ​ទង្វើ​បែប​នេះ គឺ​ទទួល​បាន​ផលបុណ្យ​ច្រើន​ណាស់។ ក្រុមហ៊ុន “ភូមិឋាន ឧត្តុង្គ លែន” ក្រៅ​ពី​​​មាន​គោលដៅ ស្វែង​រក​ទីតាំង​ដី​ល្អ​ដល់​អតិថិជន សម្រាប់​សង់​លំនៅឋាន​ក៏​ដូច​ជា វិនិយោគ​ផ្សេង ក្នុង​គោលដៅ​ជោគជ័យ​ទាំង​អស់​គ្នា ក្រុមហ៊ុន​របស់​លោក បាន​ដាក់​គោល​ដៅ​​កាត់​​ប្រាក់​ចំណេញ​ចំណែក​តូច​ណា​មួយ ដើម្បី​បរិច្ចាគ​ដល់​សង្គម ទោះ​ក្នុង​រូប​ភាព​ណា​ក្ដី ហើយ​កិច្ចការ​មនុស្សធម៌​នេះ នឹង​បន្ត​ធ្វើ​ជា​បន្ត​បន្ទាប់​ទៀត ក្នុង​​នោះ​ដែរ​លោក​​ក៏​ស្វាគមន៍​សប្បុរសជន​ផ្សេង​ទៀត​ដែល​ចង់​ចូល​រួម​ចំណែក​ជា​មួយ​ក្រុម​របស់​លោក៕