ប្រមុខដឹកនាំកម្ពុជា បញ្ជាក់ហើយមិនមានការបិទទីក្រុងភ្នំពេញ ឬបិទប្រទេសទាំងមូលនោះទេ

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា មិនមានការបិទរាជធានីភ្នំពេញ ឬបិទប្រទេសនោះទេ។ ការចេញមកបញ្ជាក់នៅពេលនេះបន្ទាប់ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ បំម្លែងខ្លួនប្រភេទថ្មី អូមីក្រុង កំពុងចរាចរនៅក្នុងប្រទេសកម្ពុជា ហើយមានពាក្យចចាមអារាមមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ឬបិទប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែន បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។

រូបភាពឯកសារ

សម្តេចគូសបញ្ជាក់ថា ឥឡូវនេះ យើងអត់មានតម្រូវការណាមួយ សម្រាប់ការបិទទីក្រុង ឬបិទគោលដៅទេ។ បានលើកឡើងថា កាលពីមុននៅតាមផ្សារឆ្លង ៤ ១០តូបឲ្យបិទផ្សារទាំងមូល តែឥឡូវគឺអត់ទេ អ្នកឆ្លងត្រូវទៅព្យាបាលទៅ ហើយបាញ់ថ្នាំសម្លាប់ហើយលក់បន្តទៅទៀត។

សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកថា ការសម្រេចចិត្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីអំឡុងឆ្នាំ ២០២១កន្លងទៅនេះ គឺដោយសារតែស្ថិតក្នុងពេលមួយ ដែលលំបាក ក៏ព្រោះតែយើងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋស្ទើរគ្រប់បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ហើយ៕