សាខាក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទបង្ហាញខ្លួនលើផ្លូវក្រវ៉ាត់ក្រុងសៀមរាប

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២២ ខែ០២ ឆ្នាំ២០២២ តំណាងសាខាថ្មី ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ របស់ឧកញ៉ា ហ៊ួត ជា បានបើកសម្ពោធជាផ្លូវការនូវសាខាតំណាងចែកចាយថ្មីមួយកន្លែងទៀត មានទីតាំងស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងនៃក្រុងសៀមរាបថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហង្ស វិចិត្រ ប្រធានផ្នែកទីផ្សារ តំណាងដ៏ខ្ពង់ខ្ពស់ ឧកញ៉ា ហ៊ួត ជា បានថ្លែងក្នុងពិធីសម្ពោធសាខាថ្មីនេះថា៖ “ថ្ងៃនេះ ជាថ្ងៃដ៏ពិសេស និងជាកិត្តិយសសម្រាប់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទយើងខ្ញុំ ដែលបានបន្តចាប់ដៃជាមួយតំណាងសាខាថ្មីបន្ថែម នៅទីតាំងផ្លូវក្រវ៉ាត់ក្រុង ក្នុងក្រុងសៀមរាបថ្មីយើងនេះ ហើយក្រុមហ៊ុនក៏សូមជូនពរដល់តំណាងដេប៉ូប្រចាំសាខាថ្មីនេះ ដំណើរការទៅដោយជោគជ័យ និងមានអតិថិជនគាំទ្រជានិច្ច”។

ជាសហគ្រិនមានចក្ខុវិស័យដ៏វែងឆ្ងាយ និងក្ដីរំពឹងខ្ពស់ ឧកញ៉ា ហ៊ួត ជា ធ្លាប់បានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយថា លោកបានមើលឃើញថា វិស័យសំណង់មានការរីកផុសផុលខ្លាំង សឹងគ្រប់ស្រុក គ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាយើង។ លោកថា នេះក៏ដោយសារ ប្រជាពលរដ្ឋភាគច្រើន មានជីវភាពធូរធា ហើយចំពោះអ្នកធ្វើអាជីវកម្មលក់ដូរគ្រឿងសំណង់នេះ គឺអាចរកចំណូលបានគាប់ប្រសើរទៅតាមការរីកចម្រើនតាមតំបន់ផងដែរ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ខូលអិលធីឌី ក៏ទើបតែសម្ភោធសាខាតំណាងក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងផងដែរ។

រំឮកដល់ប្រសាសន៍ ឧកញ៉ា ហ៊ួត ជា កាលពីថ្ងៃសម្ពោធសាខាថ្មីនៅខេត្តព្រៃវែងនោះ លោកបានថ្លែងថា បើទោះជាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានៅមិនទាន់ល្អប្រសើរយ៉ាងណាក្តី តែអាជីវកម្មចែកចាយគ្រឿងសំណង់របស់ក្រុមហ៊ុន ហ៊ួត ជា នៅតែមានសន្ទុះការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងខ្លាំងគ្រប់រាជធានី ខេត្ត ធ្វើឱ្យក្រុមហ៊ុនបន្តពង្រីកសាខាថ្មីៗរបស់ខ្លួន នៅតាមតំបន់គោលដៅសំខាន់ៗ ក៏ដូចជាទីប្រជុំជននានាទូទាំងប្រទេសបន្ថែមទៀតឱ្យបានគ្រប់តាមផែនការគឺ ១៦៨ សាខា នៅឆ្នាំ២០២២នេះផងដែរ។

ក្នុងឱកាសនៃពិធីនៃសម្ពោធសាខាថ្មីនេះដែរ ក្រុមហ៊ុន ហ៊ួត ជា ក៏មានរៀបចំជាសកម្មភាពចែកអំណោយ និងថវិកាជូនដល់ចាស់ជរា និងអ្នកខ្វះខាតប្រចាំតំបន់នោះផងដែរ។

ដូច្នេះចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋ ឬបងប្អូនជាមេជាងសំណង់ គ្រប់ប្រភេទ ដែលមានតម្រូវការគ្រឿងសំណង់ អាចទំនាក់ទំនងទៅតំណាងសាខា ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់ ដែលមានទីតាំងនៅផ្លូវក្រវ៉ាត់ក្រុង នៃក្រុងសៀមរាបថ្មីបាន ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 077 39 0000/015 39 0000/097 739 0000។