សម្តេច​តេជោ ហ៊ុន សែន បញ្ចប់​​ការ​​ធ្វើចត្តា​ឡី​ស័ក​និងចេញ​ធ្វើ​ការ​ងារ​​ធម្មតា​​ឡើង​វិញ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសបញ្ចប់ការធ្វើចត្តាឡីស័ក និងមកបំពេញការងារធម្មតាឡើងវិញ បន្ទាប់​ពីធ្វើតេស្ត​អវិជ្ជ​មានកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា «បងប្អូនជនរួម​ជាតិជាទីគោរពស្រឡាញ់!ក្រោយពីការធ្វើតេស្តជា​ថ្មីម្តងទៀតខ្ញុំត្រូវបាន​បញ្ជាក់​ថាអវិជ្ជ​មាន​កូវីដ.១៩។ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តា​ឡីសក័និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន »។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយក​មន្ត្រី​នៃកម្ពុជា បានប្រកាសអោយដឹងថា សម្តេចសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័ក មួយរយៈ​ពេល​ខ្លី​សិន ដោយសារតែសម្ដេច បាន​ប៉ះពាល់ផ្ទាល់​ជាមួយអ្នក​វិជ្ជមាន​កូវីដ-១៩ ៕