ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា​ប្រកាស​ឆ្លង​កូវីដ ពេល​ទៅ​បេសកកម្ម​ធុរកិច្ច​នៅ​តួកគី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា​ លឹម ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បានប្រកាស​ឆ្លង​កូវីដ ក្នុង​ពេល​កំពុង​ធ្វើដំណើរ​​បេសកកម្ម​ធុរកិច្ច​នៅ​ប្រទេស​តួកគី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា ចប់បេសកកម្មធុរកិច្ចថានឹងបានត្រឡប់ទៅស្រុកវិញ តែបែរជាល្បង កូវីដ១៩ ឃាត់ឲ្យសំរាកនៅអូតែល៧ ថ្ងៃ ដើម្បីព្យាបាលឱ្យជាសិន។

បើ​តាម​ឧកញ៉ា ការឆ្លងនេះដោយសារការទទួលស្វាគមន៍រាក់ទាក់ស្និទ្ធស្នាលខ្លាំងពេកពីសំណាក់ធុរជនតួកគី ដែលមិនអាចបដិសេធបាន។

កម្ពុជា​បាន​​សម្ពោធ​ជា​ផ្លូវការ​ស្ថាន​ឯក​អគ្គរាជទូត​ប្រចាំនៅ​ប្រទេសតួកគី។ ការបើកសម្ពោធជាផ្លូវការស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២។

គួរ​បញ្ជាក់​ថា កម្ពុជា-​តួកគី ​ប្តេជ្ញា​សម្រេច​ឱ្យបានដល់គោលដៅចំនួន​១​ពាន់លានដុល្លារ​អាមេរិកនៅក្នុងទំនាក់​ទំនងពាណិជ្ជកម្មទ្វេភាគី​។ ការប្តេជ្ញានេះ​ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាង​លោក Mevlut Çavusoglu រដ្ឋមន្ត្រីការបរ​ទេស នៃសា​ធារណរដ្ឋតួកគី ​ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើទស្សនកិច្ច​​ ​នៅសាធា​រណ​រដ្ឋតួកគី ចាប់ពីថ្ងៃទី​២៦ ដល់​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​។​