មិនមែន​រោងចក្រទេ ជា​ការិយាល័យ​ធ្វើ​ការ​​រួម​គ្នា​​ប្រកប​ដោយ​ច្នៃ​ប្រឌិត​ខ្ពស់​នៅ​ស្រុក​ខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ពីរ ចម្ងាយ​ប្រហែល​៧០០ ម៉ែត្រ​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​មាន​អគារ​ដ៏​ធំ​មួយ ជា​អតីត​រោងចក្រ​កាត់​ដេរ បាន​ប្រែក្លាយ​ជា​ការិយាល័យ​ធ្វើការ​រួម​គ្នា​ដ៏​ធំ​បំផុត​នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាងសង់​លើ​ផ្ទៃ​ដី​ជាង ៣ ហិកតា Factory Phnom Penhជា​អគារ​ការិយាល័យ​រួម​គ្នា Co-Working Space សម្រាប់​ម្ចាស់​អាជីវកម្ម​ថ្មីថ្មោង​ដែល​ត្រូវ​ការ​កន្លែង​មួយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​សម្រាប់​បំពេញ​ការងារ។

ជាមួយ​បរិយាកាស​ទីធ្លា​ធំ​ទូលាយ ​នៅទីនោះត្រូវ​បាន​គេ​រៀបចំ​បែងចែក​ជា​ការិយាល័យ​តូច​ធំ មាន​ជា​បន្ទប់​ដាច់​ដោយឡែក និង​​វាល​លំហ​ដែល​ប្រើប្រាស់​រួម​គ្នា។

​គ្រប់​គ្នា​ក្រៅពី​អាច​ធ្វើការ​ប្រកបដោយ​ផាសុកភាព ក្នុង​បរិវេណ​អតីត​រោងចក្រ​កាត់​ដេរ​នេះ​ត្រូវ​បាន​កែច្នៃ​​មាន​រៀបចំ​ជា​កន្លែង​កម្សាន្តផ្សេងៗ មានទាំង​​បណ្ណាល័យ រួម​ទាំង​កន្លែង​លេង​កីឡា​សម្រាប់​បន្ធូរ​អារម្មណ៍​ផង​ដែរ។ ក្រៅ​ពី​នោះ​ក៏​មាន​អាហារដ្ឋាន ហាង​កាហ្វេ​យ៉ាង​សំបូរ​បែប​មិន​ខ្វះ។

Factory Phnom Penh ​ជា​កន្លែង​បណ្ដុះ​សហគ្រិន​ជំនាន់​ថ្មី អ្នក​ច្នៃ​បង្កើត​ស្នាដៃ​ថ្មីៗ និង​អ្នក​ធ្វើការ​វ័យ​ក្មេងៗ ដែលអាច​ជំរុញ​ផលិតភាព​ការងារ​ ឈាន​ទៅ​សម្រេច​អាជីវកម្ម​ក្នុង​​ក្តី​ស្រមៃរបស់​ខ្លួន៕