ក្រុមហ៊ុនឈរជើងរកស៊ីនៅកម្ពុជា NagaCorp ប្រកាសផ្អាកគម្រោងបើកអាជីវកម្មរបស់ខ្លួន នៅរុស៊្សី

អន្តរជាតិ

ក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ នៅកម្ពុជា NagaCorp Ltd បានប្រកាសក្នុងពេលថ្មីៗនេះថា ខ្លួននឹងផ្អាកគម្រោងបើកអាជីវកម្មល្បែង និងរីសត នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការលុកលុយទៅលើប្រទេសអ៊ុយក្រែន ក្នុងរយ:ពេលកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញមួយនេះ បាននិយាយនៅក្នុងឯកសារ ដែលផ្ញើទៅកាន់ផ្សារហ៊ុន ហុងកុង កាលពីថ្ងៃព្រហស្បតិ៍ថា “ក្រុមហ៊ុន ចង់ផ្អាកការអភិវឌ្ឍន៍គម្រោង នៅក្នុងប្រទេសរុស្ស៊ី ដោយគ្មានពេលកំណត់នោះឡើយ រហូតដល់មានកាល:ទេស:ច្បាស់លាស់ជាងនេះ “​។

ជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp បានធ្លាក់ចុះ ៥,៥% មកនៅត្រឹម ៦,៤១ ដុល្លារហុងកុង នៅព្រឹកថ្ងៃសុក្រ ដែលជាកម្រិតទាបបំផុតមួយចាប់តាំងពីថ្ងៃទី ៤ ខែកុម្ភ:មក ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសលោកខាងលិច កំពុងសង្រ្គុបបិទសេដ្ឋកិច្ចរបស់រុស្ស៊ី ពីប្រព័ន្ធហិរញ្ញពិភពលោក បន្ទាប់ពីមានការលុកលុយទៅលើអ៊ុយក្រែន ខណ:បញ្ហានេះ ក៏បានជំរុញឱ្យក្រុមហ៊ុនអន្តរជាតិជាច្រើន បញ្ឈប់ការលក់ ក៏ដូចជាបានកាត់ផ្តាច់ទំនាក់ទំនង និងបោះបង់ចោលការវិនិយោគ ដែលមានតម្លៃរាប់សិនលានដុល្លារ នៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕

ប្រភព: Reuters