ជើង​យន្តហោះ​ពាណិជ្ជកម្ម​លើក​ដំបូង បាន​ចុះ​ចត​នៅ​ខេត្ត​ព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ខេត្ត​ព្រះសីហនុ​បាន​ទទួល​ជើង​ហោះហើរ​លើក​ដំបូង​ ដែល​ចុះ​នៅ​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ព្រឹកនេះ សម្តេច​តេជោ​ហ៊ុន សែន បាន​ប្រដូច​វ៉ាក់សាំង​កូវីដ​គឺ​ជា​សេដ្ឋកិច្ច។

សម្តេច​តេជោ​បាន​លើក​ឡើង​ថា បើ​គ្មាន​វ៉ាក់សាំង​ក៏​គ្មាន​ការ​បើក​ប្រទេស​ ហើយ​ក៏​គ្មាន​ការ​ធ្វើ​ដំណើរ​នោះដែរ។

ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​លើក​ពី​ជើង​ហោះហើរ​មក​ខេត្ត​ព្រះសីហនុ​នៅ​យប់មិញ​នេះ ដែល​ជា​ជើង​ហោះហើរ​ពាណិជ្ជកម្ម​លើក​ដំបូង​មក​ខេត្ត​ជាប់​សមុទ្រ​នេះ។ ប្រមុ​ខ​រដ្ឋាភិបាល​ថ្លែង​បញ្ជាក់​​ថា បើ​កម្ពុជា​គ្មាន​សុវត្ថិភាព​ទេ ក៏​គ្មាន​ការ​ធ្វើ​ដំណើរ​នោះដែរ ហើយ​អ្នក​វិនិយោគ​ក៏​មិន​ចង់​មក​ធ្វើ​ពាណិជ្ជកម្ម​នោះ​ដែរ។

ការ​ចាក់ស្រោច​វ៉ាក់សាំង​កន្លង​មក បាន​ធានា​ការរស់រានដែល​ផ្តល់​ឱកាស​សម្រាប់​ពលរដ្ឋ​ចេញ​​ប្រកប​របរ​រកស៊ី និង​ទាក់ទាញ​ការ​​វិនិយោគពី​ក្រៅ​ប្រទេស​៕