ប្រមុខ​រដ្ឋាភិបាល​បង្ហើប មាន​អភិបាល​ខេត្ត ៣ នាក់ ​ឆ្លង​កូវីដ

សង្គម​និង​សេដ្ឋកិច្ច

តាម​ការ​ឲ្យ​ដឹង​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹក​នេះ​បាន​បង្ហើប ក្រោយ​រកឃើញ​មាន​អភិបាល​ខេត្ត ៣ នាក់​បាន​ពាក់ព័ន្ធ​ឆ្លង​កូវីដ​១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ប្រមុខ​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ជា​ចៅហ្វាយ​ខេត្ត​ដែល​ឆ្លង​កូវីដ​មាន​អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពត​ លោក ម៉ៅ ធនិន និង​អភិបាល​ខេត្ត​កំពង់ស្ពឺ​ លោក វ៉ី សំណាង។

លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក វ៊ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ

ប្រមុខ​រដ្ឋាភិបាល​ក៏​ផ្ញើ​សារ​ដល់​ពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ដោយ​ជំងឺ​នេះ​ឆ្លង​មិន​រើស​មុខ​មិន​ថា​អ្នក​តូច ឬ​អ្នក​ធំ​នោះ​ទេ៕